មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានត្រូវចំកំពង់ផែសាឡាងមួយនៅក្នុងតំបន់ Krasnodar នាភាគខាងត្បូងនៃប្រទេសរុស្ស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ក្នុងពេលដែលទំនាក់ទំនងមានស្ថានភាពដ៏លំបាករវាងសម្ព័ន្ធមិត្តទាំងពីរ។
បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់ចិន បានប្រកាសកាលពីថ្ងៃអង្គារ ថាភាគីប្រឆាំងគ្នារបស់ប៉ាឡេស្ទីន គឺ ក្រុមហាម៉ាស់និងក្រុម Fatah បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ
ប្រធានកងការពារសន្តិសុខប្រធានាធិបតី បាននិយាយនៅថ្ងៃអង្គារថា អ្នកស្រីចុះចេញពីតំណែង ក្រោយការប៉ុនប៉ងធ្វើឃាតលោកអតីតប្រធានាធិបតី Trump ដែលបាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងអំពីបរាជ័យរបស់ទីភ្នាក់ងារដែលមានតួនាទីការពារប្រធានាធិបតី និង អតីតប្រធានាធិបតី។
យោធានិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានបង្កប់ខ្លួននៅក្នុងតំបន់នេះ ហើយជនស៊ីវិលគួរតែជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើត។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ថាជិត២៩ខែចាប់តាំងពីការឈ្លានពានទ្រង់ ទ្រាយធំរបស់រុស្ស៊ីមក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នឹងពិភាក្សាចំណងទាក់ទងទ្វេភាគីនៅឯការចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
ពលរដ្ឋចិនជាច្រើនបានសម្តែងនូវទស្សនៈថា ការសម្រេចចិត្តរបស់លោក Biden ប្រាកដជានឹងធ្វើឱ្យលោក Trump ឈ្នះការបោះឆ្នោតនៅក្នុងខែវិច្ឆិកា។
លោកប្រធានាធិបតី Joe Biden នៃសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងភាពឯកោទាំងខាងរូបកាយ និងនយោបាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកសម្រាកព្យាបាលជំងឺកូវីដ១៩ នៅដំណាក់កាលសំខាន់នៃយុទ្ធនាការរបស់លោក ហើយអ្នកប្រជាធិបតេយ្យកាន់តែច្រើនជំរុញឱ្យលោកចុះចេញពីតំណែងជាបេក្ខជនរបស់គណបក្ស។
អាកាសចរណ៍ ធនាគារ បណ្តាញទូរទស្សន៍និងពាណិជ្ជកម្មផ្សេងៗទៀតនៅទូទាំងពិភពលោកបានប្រវេសប្រវាសដោះស្រាយការប៉ះពាល់ដ៏ធំបំផុតមួយនៃការដាច់ចរន្តព័តមានវិទ្យា
មេដឹកនាំនៃបណ្តាប្រទេស និងតំបន់កោះប៉ាស៊ីហ្វិកចំនួន ១៨ បានយល់ព្រមលើតួនាទីពង្រឹងបន្ថែមរបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ ខណៈពេលដែលប្រឆាំងនឹងសកម្មភាពបង្ខិតបង្ខំណាមួយ
បក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីវៀតណាមលោក To Lam បានមកធ្វើការងាររបស់ប្រធានបក្សកុម្មុយនិស្ត ក្នុងពេលដែលលោក Nguyen Phu Trong ដែលជាប្រធានកំពុងផ្តោតលើការព្យាបាលជំងឺមួយចំនួនដែលគេមិនបានឲ្យដឹង។
សហរដ្ឋអាមេរិកបានហៅការសម្រេចចិត្តរបស់ចិនក្នុងការផ្អាកកិច្ចចរចាដើម្បីគ្រប់គ្រងអាវុធជាមួយទីក្រុងវ៉ាស៊ីនតោនដែលទើបតែបានចាប់ផ្តើមដំណើរការថា «ជាអកុសល» ដោយកត់សម្គាល់ថាប្រទេសចិនបានជ្រើសរើសមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងហានិភ័យជាយុទ្ធសាស្ត្រ និងបង្កាការប្រណាំងសព្វាវុធដែលនឹងមានតម្លៃច្រើន។
ព័ត៌មានផ្សេងទៀត
No media source currently available