គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់កាលពីថ្ងៃសុក្រពីការរកឃើញបឋមនេះ បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនទៅលើបណ្តាញសង្គម X។
អ្នកនាំពាក្យរបស់លោក Orban បាននិយាយថា លោក Trump និង លោក Orban បានជួបគ្នានៅភូមិគ្រឹះ Mar-a-Lago របស់លោក Trump ក្នុងរដ្ឋ Florida។
មេដឹកនាំទាំងពីរក៏បានអនុញ្ញាតឱ្យមានគោលការណ៍ណែនាំស្តីពីការបង្កើតប្រព័ន្ធរួមនៃការពង្រីកការទប់ស្កាត់ជាមុនសម្រាប់ឧបទ្វីបកូរ៉េ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរនិងយោធាមកពីកូរ៉េខាងជើង។ នេះបើតាមខុទ្ទកាល័យលោកប្រធានាធិបតី Yoon។
ក្រសួងការពារជាតិចិនបានបញ្ជាក់ថា យោធាប្រទេសទាំងពីរបានចាប់ផ្តើមសមយុទ្ធដែលហៅថា សមុទ្ររួមឆ្នាំ ២០២៤ «នៅដើមខែកក្កដា» ហើយសមយុទ្ធនេះនឹងមានរហូតដល់ពាក់កណ្តាលខែនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង អ្នកស្រី Nancy Faeser ថ្លែងថាអាល្លឺម៉ង់ចង់ដកចោលគ្រឿងបម្លាស់របស់ខ្លួនចេញពីបណ្តាញ 5G ដ៏សំខាន់របស់ខ្លួន នៅមុនចុងឆ្នាំ២០២៦។
ក្រុមមន្ត្រីអះអាងថា វាមិនគ្រប់គ្រាន់ទៀតទេក្នុងការព្យាយាមធានាឱ្យអ៊ុយក្រែនមានអាវុធ និងប្រព័ន្ធការពារដែលខ្លួនត្រូវការ ដើម្បីទប់ទល់បាននឹងការវាយប្រហារដោយឥតឈប់ឈររបស់រុស្ស៊ី។
អត្ថាធិប្បាយរបស់លោក Modi ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមន្ទីរពេទ្យកុមារសំខាន់មួយនៅទីក្រុងកៀវត្រូវបានវាយប្រហារដោយការបាញ់កាំជ្រួចមីស៊ីលមួយ ដែលអ៊ុយក្រែនបន្ទោសរុស្ស៊ី ប៉ុន្តែរុស្ស៊ីបដិសេធមិនទទួលខុសត្រូវ។ ទីក្រុងជាច្រើនផ្សេងទៀតនៅអ៊ុយក្រែនក៏រងការវាយប្រហារដ៏ប្រល័យផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់។
កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើទីប្រជុំជន Nuseirat និង Khan Younis ដែលបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ហើយបានបន្សល់ទុកមនុស្សជាច្រើននាក់ទៀតរងរបួស។
ការចរចាទាំងនោះបានបន្តធ្វើឡើងអស់រាប់សិបខែក្នុងកម្រិតទាបជាង រួមទាំងជំនួបរបស់រដ្ឋមន្ត្រីការបរទេសរបស់អង្គការអូតង់នៅដើមឆ្នាំនេះ ក៏ប៉ុន្តែ នៅពេលឥឡូវនេះ ការណ៍នេះអាស្រ័យលើពួកមេដឹកនាំដើម្បីធានាឲ្យសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយបង្អស់របស់ខ្លួន។
មេដឹកនាំអូតង់និងប្រទេសជាដៃគូតំបន់អាស៊ីកំពុងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសសម្ពន្ធមិត្ត រួមទាំងប្រទេសអាស៊ីមួយចំនផងដែរ ខណៈចិននិងរុស្ស៊ីមានទំនាក់ទំនងកាន់តែជិតស្និតដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។
ពួកអ្នកស្រុកក៏បានរាយការណ៍ដែរថាមានកិច្ចប្រតិបត្តិការរថក្រោះរបស់អ៊ីស្រាអែលក្នុងតំបន់ភាគខាងជើងតំបន់ហ្កាហ្សាជាទីកន្លែងដែលយោធាអ៊ីស្រាអែលនិយាយថាខ្លួនបានធ្វើសកម្មភាពប្រឆាំងភេរវកម្ម។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយថាពួកអ្នកជួយសង្គ្រោះកំពុងជីកកកាយតាមគំនរបាក់បែកនៅឯមន្ទីរពេទ្យកុមារ Okhmatdyt ក្នុងរដ្ឋធានីកៀវជាទីកន្លែងដែលចំនួននៃការខូចខាតមិនទាន់ដឹងនៅឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available