ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ភ្ជាប់​កំណើន​សេដ្ឋកិច្ច​ប៉ាគីស្ថាន​ទៅ​​នឹង​ស្ថិរភាព​នយោបាយ


រូបឯកសារ៖ តំណាង​រាស្ត្រ​នៃ​គណបក្ស Tehreek-e-Insaf (PTI) នៃប្រទេស​ប៉ាគីស្ថាន​កាន់​រូប​អតីតនាយករដ្ឋមន្ត្រី Imran Khan អំឡុងបាតុកម្ម​កាលពីថ្ងៃទី​១៨ កក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ តំណាង​រាស្ត្រ​នៃ​គណបក្ស Tehreek-e-Insaf (PTI) នៃប្រទេស​ប៉ាគីស្ថាន​កាន់​រូប​អតីតនាយករដ្ឋមន្ត្រី Imran Khan អំឡុងបាតុកម្ម​កាលពីថ្ងៃទី​១៨ កក្កដា ឆ្នាំ២០២៤។

សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃពុធ ​ឱ្យ​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ទាំងអស់​ រួមទាំង​សេរីភាព​នៃ​ការបញ្ចេញ​មតិ ​និង​ការជួបប្រជុំ​ ខណៈដែល​ការបង្រ្កាប​ដែល​គាំទ្រ​ដោយ​យោធា​លើ​គណបក្ស​ប្រឆាំង​របស់​អតីត​នាយក​រដ្ឋមន្ត្រី ​លោក​Imran Khan​ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅតែ​បន្ត។

លោក Donald Blome​ ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ប៉ាគីស្ថាន​បាន​សង្កត់ធ្ងន់​ក្នុង​អំឡុង​សិក្ខា​សាលា​នៅ​ទីក្រុង Islamabad ​ថា​ ការរក្សា​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​គឺ​មាន​សារៈសំខាន់​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ប្រទេស។

ការកត់សម្គាល់​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​បានកើតឡើង​នៅពេលដែល​ប៉ាគីស្ថាន​ប្រឈមមុខ​នឹង​ភាពចលាចល​នយោបាយ​អូសបន្លាយ​ដែល​កើតចេញ​ពី​ការដក​លោក Khan ​ចេញពី​អំណាច​នៅ​ឆ្នាំ ២០២២ ​តាម​រយៈ​ការបោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​សភា ​និង​ការចាប់​លោក​ដាក់​ពន្ធនាគារ ​កាលពី​ខែសីហា​ឆ្នាំមុន ​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​ពិពណ៌នា​ថា​មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់។

ការបង្រ្កាប​ដែល​កំពុង​បន្ត​បាន​នាំឱ្យ​មាន​ការចាប់ខ្លួន​អ្នកគាំទ្រ​រាប់រយ​នាក់​នៃ​គណបក្ស Pakistan Tehreek-e-Insaf ឬ PTI ​របស់​លោក​ Khan ​ក្នុង​នោះ​រួម​មាន​ទាំង​ស្ត្រី​ផង​ដែរ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG