ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខរដ្ឋ​របស់​អង្គការ​អូតង់​ជួប​គ្នា​កាលពី​ថ្ងៃ​ពុធ​នៅឯ​រដ្ឋធានី​វ៉ាស៊ីនតោន


អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ធ្វើសន្និសីទសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលខួបលើកទី៧៥ របស់ណាតូ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ធ្វើសន្និសីទសារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលខួបលើកទី៧៥ របស់ណាតូ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ប្រមុខរដ្ឋ​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​បានជួប​ប្រជុំ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ក្នុង​សម័យ​ប្រជុំ​ការងារ​របស់​សន្និសីទ​កំពូល​ នៅពេល​ដែល​ពួកគេ​ស្វះ ស្វែង​ជំរុញ​ការគាំទ្រ​របស់​សម្ព័ន្ធមិត្ត​ដល់​ប្រទេស​អ៊ុយក្រែន​ ហើយ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការខំប្រឹងប្រែង​និង​ការទប់ស្កាត់​ជាមុនរបស់​ខ្លួន​ផ្ទាល់។

ការចរចា​ទាំង​នោះ​បាន​បន្ត​ធ្វើ​ឡើង​អស់​រាប់សិប​ខែ​ក្នុង​កម្រិត​ទាប​ជាង រួមទាំង​ជំនួប​របស់​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់​នៅ​ដើម​ឆ្នាំ​នេះ ក៏ប៉ុន្តែ នៅពេល​ឥឡូវ​នេះ ការណ៍​នេះ​អាស្រ័យ​លើ​ពួក​មេដឹកនាំ​ដើម្បី​ធានា​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​ចុង​ក្រោយ​បង្អស់​របស់​ខ្លួន។

កម្មវិធី​កាលពី​ថ្ងៃ​ពុធ​បញ្ចប់​ទៅ​ដោយ​មាន​សកម្មភាព​ចង​មិត្ត​នឹង​គ្នា​ ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​សម្ព័ន្ធមិត្ត​អូតង់​ដោយ​មាន​ការទទួល​ទាន​អាហារ​ពេលល្ងាច​នៅឯ​សេតវិមាន។

ដោយ​អង្គការ​អូតង់​កំពុង​ប្រឈម​អ្វី​ដែល​អាច​ជា​ការសាកល្បង​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​រយៈពេល​ ៧៥ ឆ្នាំ លោក Biden កាលពី​ថ្ងៃ​អង្គារ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សន្តិភាព​តាម​រយៈ​កម្លាំង។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​នៅឯ​ការចាប់ផ្តើម​នៃ​សន្និសីទ​កំពូល​រយៈពេល ៣ ​ថ្ងៃ​ថា «វា​ជា​ការល្អ​ដែល​យើង​ខ្លាំង​ជាង​ពេល​ណាៗទាំង​អស់។ ពីព្រោះ​តែ ពេល​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​យើង​ធ្វើការ​អំពាវនាវ​ឱ្យ​មាន​កម្លាំង​រួម​របស់​យើង»។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នាយក​រដ្ឋមន្ត្រី​ប្រទេស​ហូឡង់​លោក Dick Schoof​ ​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក ​លោក​ Mette Frederiksen និង​លោក​ប្រធានាធិបតី Biden បាន​ប្រកាស​ថា ​រដ្ឋាភិបាល​ហូឡង់​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផ្តល់​យន្តហោះ​ធុន F-16 ផលិត​នៅ​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន ដោយ​មាន​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​ទាំង ៣ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​សេតវិមាន​ថា​ដំណើរការ​នៃ​ការផ្ទេរ​យន្តហោះ​ធុន F-16​ ទៅ​ឱ្យ​អ៊ុយក្រែន​ឥឡូវ​នេះ​កំពុង​ធ្វើ​ឡើង ​ហើយ​ថា ​កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​កៀវនឹង​ហោះហើរ​យន្តហោះ​ទាំង​នោះ​នៅ​រដូវ​ក្តៅ​នេះ ក៏ប៉ុន្តែ មិន​បាន​ផ្តល់​សេចក្តីលម្អិត​បន្ថែម​ទៀត ដោយ​ហេតុផល​សន្តិសុខ។ ពួកគេ​បាន​និយាយ​ថា​ប្រទេស​បែលហ្ស៊ិក​និង​ន័រវែសក៏​បាន​សន្យា​បញ្ជូន​យន្តហោះ​បន្ថែមទៀត​ដល់​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG