ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស —
សហភាពអឺរ៉ុបនិយាយថា សញ្ញាធីកពណ៌ខៀវពីបណ្តាញសង្គម X របស់ លោក Elon Musk គឺជាការបោកបញ្ឆោត ហើយថា វេទិកាអនឡាញនេះខ្វះតម្លាភាពនិងគណនេយ្យភាពតាមច្បាប់តម្រូវ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់កាលពីថ្ងៃសុក្រពីការរកឃើញបឋមនេះ បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនទៅលើបណ្តាញសង្គម X។
និយតករបានផ្តោតលើការត្រួតពិនិត្យសញ្ញាធីកពណ៌ខៀវរបស់បណ្តាញសង្គម X ដោយនិយាយថាពួកគេបង្កើតជា «គំរូខ្មៅងងឹត» ដែលមិនស្របតាមការអនុវត្តល្អបំផុតក្នុងឧស្សាហកម្មនេះ និងអាចប្រើប្រាស់ដោយអ្នកប្រព្រឹត្តអាក្រក់ដើម្បីបញ្ឆោតអ្នកប្រើប្រាស់៕
វេទិកាបញ្ចេញមតិ