ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ហុងគ្រី​លោក Orban ពិភាក្សា​អំពី​«បេសកកម្ម​សន្តិភាព»​ជាមួយ​លោក Trump

នាយករដ្ឋមន្ត្រី​ហុងគ្រីលោក Viktor Orban និង​អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ក្នុងជំនួបមួយ នៅទីក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ (Photo by ZOLTAN FISCHER / X ACCOUNT OF HUNGARY'S PRIME MINISTER VIKTOR ORBAN / AFP)

នាយក​រដ្ឋមន្ត្រី​ហុងគ្រី ​លោក Viktor Orban ​បាន​ជួប​ជាមួយ​លោក Donald Trump​ កាលពី​ថ្ងៃព្រហស្បតិ៍ ​ហើយ​អស់លោក​ទាំងពីរ​បានពិភាក្សាគ្នា​អំពី​ «លទ្ធភាព​នៃ​សន្តិភាព»​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហុងគ្រី​ ដោយ​បាននិយាយ​បន្ថែម​ថា​ មាន​ការជំរុញ​ឱ្យ​មាន​បទឈប់បាញ់គ្នា​នៅ​អ៊ុយក្រែន។

អ្នកនាំពាក្យ​របស់​លោក​ Orban ​បាន​និយាយ​ថា លោក ​Trump ​និង​ លោក ​Orban​ បាន​ជួបគ្នា​នៅ​ភូមិគ្រឹះ​ Mar-a-Lago ​របស់​លោក​ Trump ​ក្នុង​រដ្ឋ Florida។

មេដឹកនាំ​ជាតិនិយម​ លោក ​Orban ​ដែលជា​អ្នកគាំទ្រ​លោក Trump​ យូរ​មកហើយ ​បាន​ធ្វើ​ទស្សនកិច្ច​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​ទៅកាន់​ទីក្រុងកៀវ​ ទីក្រុងមូស្គូ​ និង​ទីក្រុង​ប៉េកាំង ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លង​មក​នេះ ​លើ​ «បេសកកម្ម​សន្តិភាព»​ ដែលធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អូតង់​ខឹង​សម្បារ។

នៅពេល​ត្រូវ​បាន​សួរ​អំពី​គំនិត​ផ្តួចផ្តើម​របស់​លោក ​Orban ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​ លោក​ Jake Sullivan ​បាន​និយាយ​ថា​ អ៊ុយក្រែន​នឹង​មាន​ការព្រួយបារម្ភ​ចំពោះ​ការប៉ុនប៉ង​ណាមួយ​ ដើម្បី​ចរចា​កិច្ចព្រមព្រៀង​សន្តិភាព​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ទីក្រុងកៀវ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG