ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កូរ៉េខាងត្បូង​ចុះ​ហត្ថលេខា​លើ​គោលការណ៍​យុទ្ធសាស្រ្ត​នុយក្លេអ៊ែរ​ដើម្បី​ទប់​ស្កាត់​ជាមុន​និង​ឆ្លើយ​តប​ដល់​កូរ៉េខាងជើង


រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden អំឡុង​ជំនួប​ទ្វេភាគីមួយ នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden អំឡុង​ជំនួប​ទ្វេភាគីមួយ នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់ស្កាត់​ជាមុន​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គាំទ្រ​ដោយ​សមត្ថភាព​ទាំង​អស់របស់​សហរដ្ឋ​អាមេរិក​ រួមទាំង​អាវុធ​នុយក្លេអ៊ែរ​ផងដែរ។ នេះ​បើ​តាមប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​បាន​ប្រាប់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk Yeol ​នៅ​ក្នុង​ជំនួប​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​របស់​អង្គការ​អូតង់។

មេដឹកនាំ​ទាំងពីរក៏​បាន​អនុញ្ញាត​ឱ្យ​មាន​គោលការណ៍​ណែនាំ​ស្តីពី​ការបង្កើត​ប្រព័ន្ធ​រួមនៃ​ការពង្រីក​ការទប់ស្កាត់​ជាមុន​សម្រាប់​ឧបទ្វីប​កូរ៉េ ​ដើម្បី​ទប់ទល់នឹងការគំរាម​កំហែង​នុយក្លេអ៊ែរ​និង​យោធា​មកពី​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ខុទ្ទកាល័យ​លោក​ប្រធានាធិបតី ​Yoon។

គោលការណ៍​ណែនាំ​អនុញ្ញាត​ឱ្យមាន​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​សហរដ្ឋ​អាមេរិក​នៅ​ជុំ​វិញ​ឧបទ្វីប​កូរ៉េ ​ដើម្បី​ទប់ស្កាត់​ជាមុននិង​ឆ្លើយតប​ដល់​ការវាយ​ប្រហារដែល​អាច​កើត​មាន​ឡើង​ពីកូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​លោក Kim Tae-hyo អនុ​ប្រធាន​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី ​Yoon ​ដែល​បាន​ប្រាប់​សន្និសីទ​កាសែត​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG