រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបណ្តេញឧត្តមនាវីទោអ្នកស្រី Linda Fagan ដែលជាស្ត្រីទីមួយដឹកនាំទីភ្នាក់ងារយោធាអាមេរិកក្នុងមុខតំណែងជាប្រធានឆ្មាំកាពារជាតិ។
បទបញ្ជាប្រធានាធិបតីមួយចំនួនផ្ដោតលើអន្តោប្រវេសន៍ ដូចជាប្រកាសអាសន្នចំពោះព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក បញ្ចប់ការផ្ដល់សិទ្ធិជ្រកកោន និងផ្អាកការផ្ដល់សញ្ជាតិដល់ទារកដែលកើតនៅក្នុងសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងមហាអំណាចកុម្មុយនិស្តចិន ក្រោមអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump ដែលមានលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស ទំនងជាត្រូវធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តតែងតាំងលោក Marco Rubio ជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយផ្តល់ឱ្យលោកប្រធានាធិបតី Donald Trump នូវសមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់លោក។ លោកRubio ទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទ ដោយសំឡេង៩៩ ទល់នឹង០។ លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
លោក Donald Trump ខាងគណបក្សសាធារណរដ្ឋនៅថ្ងៃចន្ទនេះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់អាមេរិក ដោយអំពាវនាវឱ្យមាន«បដិវត្តន៍សុភវិនិច្ឆយ»
លោកស្រី Bernice King ជាបុត្រីពៅរបស់សពលោក King និងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌល King Center ថ្លែងថា៖ «ខ្ញុំរីករាយដែលវាបានកើតឡើងនៅថ្ងៃតែមួយ ព្រោះវាផ្តល់ឱ្យសហរដ្ឋអាមេរិក និងពិភពលោកនូវភាពផ្ទុយគ្នានៅក្នុងរូបភាព។ តើនេះជាផ្លូវដែលអ្នកចង់ទៅ ឬជាផ្លូវដែលអ្នកចង់ទៅ»?
លោក ដូណាល់ ត្រាំ (Donald J. Trump) នឹងចូលស្បថកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលជាអាណត្តិទី២របស់លោក។ នៅក្នុងថ្ងៃចូលកាន់តំណែងរបស់លោកនឹងមានមន្ត្រីជាន់ខ្ពស់នានាពីប្រទេសមហាអំណាចផ្សេងៗចូលរួមព្រមទាំងចិនផងដែរ។
លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានជួបជុំអ្នកគាំទ្រនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអបអរជ័យជម្នះរបស់លោកនិងមកកាន់តំណែងជាប្រធានាធិបតីជាថ្មី។ លោកម៉ែន គឹមសេងសូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភា្នក់ងារសារព័ត៌មាន Reuters។
រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃសុក្រថា អនុប្រធានាធិបតីរបស់ខ្លួនលោក Han Zheng នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump នៅថ្ងៃចន្ទ ទី ២០ ខែមករាខាងមុខ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបន្ថយទោសទណ្ឌិតជិត ២.៥០០ នាក់ដែលជាប់ទោសពីបទល្មើសគ្រឿងញៀនអហិង្សា។ ការបន្ធូរបន្ថយទោសកាលពីថ្ងៃសុក្រនោះបានធ្វើឲ្យលោក Biden ក្លាយជាប្រធានាធិបតីអាមេរិកដែលលើកលែងនិងបន្ថយទោសដល់បុគ្គលច្រើនជាងគេបង្អស់។
លោក Elon Musk ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកនឹងស្ថិតក្នុងចំណោមមហាសេដ្ឋីជាច្រើននាក់ដែលនឹងចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីលើកទី២របស់លោក Donald Trump។
ព័ត៌មានផ្សេងទៀត