មន្ត្រីអនុវត្តច្បាប់បាននិយាយថា ជនសង្ស័យត្រូវបានសម្លាប់ បន្ទាប់ពីមានការបាញ់ប្រហារជាមួយប៉ូលិស។
ពលរដ្ឋអាមេរិកកំពុងចែករំលែកការឆ្លុះបញ្ចាំងអំពីប្រធានាធិបតីទី៣៩របស់ប្រទេសគឺលោក Jimmy Carter បន្ទាប់ពីមរណភាពរបស់លោកកាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅក្នុងអាយុ ១០០ឆ្នាំ។
លោក Biden បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពរបស់លោក Carterជាលក្ខណៈផ្លូវរដ្ឋ ដែលធ្វើឡើងជាច្រើនថ្ងៃនិងមាន ៣ ដំណាក់កាលនិងត្រូវសម្របសម្រួលដោយយោធាសហរដ្ឋអាមេរិក។
ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនកំព្យូទ័រដែលត្រូវបានលួចចូលដំណើរការ ឬឯកសារប្រភេទណាដែលពួក Hacker អាចទទួលបាននោះទេ
លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលសេតវិមានបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា៖ «អាមេរិកនិងពិភពលោកបានបាត់បង់មេដឹកនាំដ៏អស្ចារ្យមួយរូបដែលជារដ្ឋបុរសនិងជាអ្នកមនុស្សធម៌»។
ពីកសិករដាំសណ្តែកដីទៅជាប្រធានាធិបតីទី ៣៩ របស់សហរដ្ឋអាមេរិក និងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព លោក Jimmy Carter បានទទួលមរណភាពក្នុងអាយុ ១០០ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងស្រុកកំណើតទីក្រុង Plains រដ្ឋ Georgia។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter ដែលធ្លាប់ជាកសិករដាំសណ្តែកដីនិងអភិបាលរដ្ឋ Georgia មុននឹងលោកបានក្លាយជាប្រធានាធិបតីបានស្លាប់នៅអាយុ១០០ឆ្នាំ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុញ្ញាតផ្ដល់ជំនួយយោធាចំនួនរហូតដល់ ៥៧១,៣ លានដុល្លារដល់តៃវ៉ាន់។
រឿងរ៉ាវនេះបានបង្ហាញឡើងតាមរយៈក្រសែភ្នែករបស់អ្នកសាងសង់ ដែលរួមទាំងកម្មករជាពលរដ្ឋអាមេរិកាំងស្បែកខ្មៅ ជនជាតិចិន ជនជាតិជប៉ុន ជនជាតិអៀរឡង់ និងជនជាតិដើមអាមេរិកផងដែរ។ គម្រោងនេះមានឈ្មោះថា American Railroad។
ជនអន្តោប្រវេសន៍បានក្លាយជាបញ្ហាប្រឈមដ៏ខ្លាំងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលកត់សម្គាល់នៃការមកដល់នៃជនចំណាកស្រុកក្នុងចំនួនដ៏ច្រើននៅឯព្រំដែនសហរដ្ឋអាមេរិកនិងម៉ិចសិច។
ក្នុងអាណត្តិទី១ លោកប្រធានាធិបតី Donald Trump បានរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកូរ៉េខាងជើង ដើម្បីព្យាយាមបង្ខំរដ្ឋាភិបាលក្រុងព្យុងយ៉ាងឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ។
មន្ត្រីក្វាតេម៉ាឡាម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ចាំបាច់ត្រូវមានការឆ្លើយតបថ្នាក់តំបន់។ ហើយយើងចង់ធ្វើជាផ្នែកមួយនៃដំណោះស្រាយនេះ»។
ព័ត៌មានផ្សេងទៀត