លោកស្រី Bernice King ជាបុត្រីពៅរបស់សពលោក King និងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌល King Center ថ្លែងថា៖ «ខ្ញុំរីករាយដែលវាបានកើតឡើងនៅថ្ងៃតែមួយ ព្រោះវាផ្តល់ឱ្យសហរដ្ឋអាមេរិក និងពិភពលោកនូវភាពផ្ទុយគ្នានៅក្នុងរូបភាព។ តើនេះជាផ្លូវដែលអ្នកចង់ទៅ ឬជាផ្លូវដែលអ្នកចង់ទៅ»?
លោក ដូណាល់ ត្រាំ (Donald J. Trump) នឹងចូលស្បថកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលជាអាណត្តិទី២របស់លោក។ នៅក្នុងថ្ងៃចូលកាន់តំណែងរបស់លោកនឹងមានមន្ត្រីជាន់ខ្ពស់នានាពីប្រទេសមហាអំណាចផ្សេងៗចូលរួមព្រមទាំងចិនផងដែរ។
លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបានជួបជុំអ្នកគាំទ្រនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអបអរជ័យជម្នះរបស់លោកនិងមកកាន់តំណែងជាប្រធានាធិបតីជាថ្មី។ លោកម៉ែន គឹមសេងសូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភា្នក់ងារសារព័ត៌មាន Reuters។
រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃសុក្រថា អនុប្រធានាធិបតីរបស់ខ្លួនលោក Han Zheng នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump នៅថ្ងៃចន្ទ ទី ២០ ខែមករាខាងមុខ។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបន្ថយទោសទណ្ឌិតជិត ២.៥០០ នាក់ដែលជាប់ទោសពីបទល្មើសគ្រឿងញៀនអហិង្សា។ ការបន្ធូរបន្ថយទោសកាលពីថ្ងៃសុក្រនោះបានធ្វើឲ្យលោក Biden ក្លាយជាប្រធានាធិបតីអាមេរិកដែលលើកលែងនិងបន្ថយទោសដល់បុគ្គលច្រើនជាងគេបង្អស់។
លោក Elon Musk ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកនឹងស្ថិតក្នុងចំណោមមហាសេដ្ឋីជាច្រើននាក់ដែលនឹងចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីលើកទី២របស់លោក Donald Trump។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenបានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា លោកជឿជាក់ថាកិច្ចព្រមព្រៀងបទឈប់បាញ់នៅកាហ្សានិងការដោះលែងចំណាប់ខ្មាំងដែលយល់ព្រមដោយអ៊ីស្រាអែលនិងក្រុមហាម៉ាស់និងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ
មនុស្សរាប់សែននាក់នៅភាគខាងត្បូងរដ្ឋ California ប្រឈមនឹងការគំរាមកំហែងពីការឆេះរីករាលដាលថ្មីដោយសារតែខ្យល់ខ្លាំងនៅថ្ងៃពុធ។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកថា ក្រោមទណ្ឌកម្មនេះ ក្រុមហ៊ុនណាដែលរកស៊ីជាមួយផ្នែកផ្សេងៗនៃឧស្សាហកម្មយោធារុស្ស៊ីក៏នឹងប្រឈមទោសទណ្ឌផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា នាយកប្រតិបត្តិ និងសហគ្រិនបានមកក្រុង Las Vegas នាពេលថ្មីៗនេះ ដើម្បីចូលរួមក្នុងពិព័រណ៌បច្ចេកវិទ្យា CES ដែលជាពិព័រណ៍គ្រឿងអេឡិចត្រូនិចប្រើប្រាស់ដ៏ធំមួយ។
ក្នុងរបាយការណ៍មួយដាក់ជូនសភាដែលចេញផ្សាយនៅថ្ងៃអង្គារ រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិកលោក Jack Smith ថា ការិយាល័យរបស់លោក មានភស្តុតាងគ្រប់គ្រាន់ ដើម្បី«រក្សាទុក និងដំណើរការ» ការកាត់ទោសក្នុងសវនាការលើប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចំពោះកិច្ចប្រឹងប្រែងរបស់លោក
ព័ត៌មានផ្សេងទៀត