មនុស្សរាប់សែននាក់នៅភាគខាងត្បូងរដ្ឋ California ប្រឈមនឹងការគំរាមកំហែងពីការឆេះរីករាលដាលថ្មីដោយសារតែខ្យល់ខ្លាំងនៅថ្ងៃពុធ។
មន្ត្រីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិកថា ក្រោមទណ្ឌកម្មនេះ ក្រុមហ៊ុនណាដែលរកស៊ីជាមួយផ្នែកផ្សេងៗនៃឧស្សាហកម្មយោធារុស្ស៊ីក៏នឹងប្រឈមទោសទណ្ឌផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា នាយកប្រតិបត្តិ និងសហគ្រិនបានមកក្រុង Las Vegas នាពេលថ្មីៗនេះ ដើម្បីចូលរួមក្នុងពិព័រណ៌បច្ចេកវិទ្យា CES ដែលជាពិព័រណ៍គ្រឿងអេឡិចត្រូនិចប្រើប្រាស់ដ៏ធំមួយ។
ក្នុងរបាយការណ៍មួយដាក់ជូនសភាដែលចេញផ្សាយនៅថ្ងៃអង្គារ រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិកលោក Jack Smith ថា ការិយាល័យរបស់លោក មានភស្តុតាងគ្រប់គ្រាន់ ដើម្បី«រក្សាទុក និងដំណើរការ» ការកាត់ទោសក្នុងសវនាការលើប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចំពោះកិច្ចប្រឹងប្រែងរបស់លោក
កាលពីថ្ងៃចន្ទ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសវិធានការរឹតត្បិតថ្មីលើ ការនាំចេញបន្ទះឈីបបច្ចេកវិទ្យា AI ទំនើបបំផុតនិងលេខសំគាល់ PGN ដែលត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងអន្តរកម្មរបស់អ្នកប្រើប្រាស់ប្រព័ន្ធ AI។
អគ្គិភ័យនេះបានបង្កឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ២៤ នាក់ស្លាប់គិតត្រឹមថ្ងៃទី ១២ ខែមករា។
ការព្រមានអំពីខ្យល់បក់ខ្លាំងថ្មីនេះ ដោយការព្រួយបារម្ភខ្លាំងបំផុតគឺថា វាអាចនឹងកើតឡើងនៅថ្ងៃអង្គារនេះ ត្រូវគេរំពឹងថានឹងមានខ្យល់បោកបក់ថេរក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងនិងសន្ទុះខ្យល់ក្នុងល្បឿនរហូតដល់ទៅប្រហែល ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ភ្លើងឆេះព្រៃដ៏អាក្រក់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រស្រុក Los Angeles ត្រូវបានគ្រប់គ្រងបានខ្លះនៅតាមតំបន់មួយចំនួន ដោយសារអាកាសធាតុបានអំណោយផលខ្លះ។ ប៉ុន្តែស្ថានភាពអាកាសធាតុមិនល្អនៅពេលខាងមុខគឺធ្វើឲ្យស្ថានភាពនៅផុយស្រួយនៅឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកដែលជិតចប់អាណត្តិលោក Joe Biden នឹងថ្លែងសុន្ទរកថាគោលនយោបាយការបរទេសលើកចុងក្រោយរបស់លោកនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយលោកនឹងអះអាងថាអាមេរិកនៅពេលនេះគឺខ្លាំងជាងពេលលោក Donald Trump ចប់អាណត្តិទីមួយរបស់លោកឆ្ងាយណាស់។
អាជ្ញាធរនៅរដ្ឋ California ប៉ែកខាងលិចសហរដ្ឋអាមេរិកថា មនុស្សយ៉ាងតិច ១០ នាក់បានស្លាប់ក្នុងភ្លើងឆេះព្រៃដ៏ធំដែលបានរាលដាលបំផ្លាញផ្នែកខ្លះនៃទីក្រុង Los Angeles។
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump នឹងមិនជាប់ពន្ធនាគារឬបង់ប្រាក់ពិន័យដោយសារការកាត់ទោសពីបទព្រហ្មទណ្ឌរបស់លោកក្នុងសំណុំរឿងលុយបំបិទមាត់តារាអាសអាភាសម្នាក់នោះទេ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ចៅក្រមម្នាក់កាលពីថ្ងៃសុក្រ។
ក្រុមហ៊ុន Morningstar-DBRS បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃនៅតំបន់ទីក្រុង Los Angeles នៃភាគខាងត្បូងរដ្ឋ California អាចជាការបំផ្លិចបំផ្លាញខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋនេះ
ព័ត៌មានផ្សេងទៀត