ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្តល់សញ្ញានៃលទ្ធភាពដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ីចំពោះសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសថ្មីសហរដ្ឋអាមេរិកលោក Marco Rubioបាននិយាយកាលពីថ្ងៃពុធថាផលប្រយោជន៍ជាតិដ៏សំខាន់ នឹងក្លាយជាបេះដូងនៃវិស័យការទូតអាមេរិកនៅពេលដែលលោកប្រធានាធិបតី Donald Trump បានចូលកាន់តំណែងអាណត្តិទី២ ដែលមានរយៈពេល៤ឆ្នាំនៅសេតវិមាន។
ក្រសួងការពារជាតិអាមេរិកនឹងចាប់ផ្តើមពង្រាយកងទ័ពជាប់កាតព្វកិច្ចសកម្មរហូតដល់ទៅ១៥០០នាក់ទៅជួយការពារព្រំដែនភាគខាងត្បូងនៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមក្រុមមន្ត្រីអាមេរិកដែលបានថ្លែងកាលពីថ្ងៃពុធ ដោយធ្វើទៅតាមផែនការរបស់លោកប្រធានាធិបតី Donald Trump
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានគំរាមកំហែងពួកអាជ្ញាធរមូលដ្ឋាននិងរដ្ឋដោយការកាត់ទោស ប្រសិនបើពួកគេខកខានមិនសហប្រតិបត្តិការជាមួយគោល នយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី Donald Trump
នៅថ្ងៃដំបូងនៃការងាររបស់លោកជារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានជួបជាមួយបុគ្គលិកក្រសួង ហើយបានគូសបញ្ជាក់ពីអាទិភាពគោលនយោបាយការបរទេសរបស់លោក។ លោកក៏បានជួបជាមួយសម្ព័ន្ធមិត្តមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលស្វែងរកការប្រឆាំងនឹងមហិច្ឆតាយោធា និងសេដ្ឋកិច្ចរបស់ចិន។
កិច្ចខំប្រឹងប្រែងផ្តល់ជំនួយដ៏ធំមួយកំពុងធ្វើឡើងនៅទីក្រុង Los Angeles ដើម្បីជួយមនុស្សរាប់ពាន់នាក់ដែលបានបាត់បង់ផ្ទះសម្បែង ឬត្រូវបានជម្លៀសចេញពីមុខអគ្គិភ័យដែលបានឆាបឆេះនៅក្នុងតំបន់នោះ ចាប់តាំងពីពីរសប្តាហ៍មុនមក។
រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបណ្តេញឧត្តមនាវីទោអ្នកស្រី Linda Fagan ដែលជាស្ត្រីទីមួយដឹកនាំទីភ្នាក់ងារយោធាអាមេរិកក្នុងមុខតំណែងជាប្រធានឆ្មាំកាពារជាតិ។
បទបញ្ជាប្រធានាធិបតីមួយចំនួនផ្ដោតលើអន្តោប្រវេសន៍ ដូចជាប្រកាសអាសន្នចំពោះព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិក បញ្ចប់ការផ្ដល់សិទ្ធិជ្រកកោន និងផ្អាកការផ្ដល់សញ្ជាតិដល់ទារកដែលកើតនៅក្នុងសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងមហាអំណាចកុម្មុយនិស្តចិន ក្រោមអាណត្តិទីពីររបស់លោកប្រធានាធិបតី Donald Trump ដែលមានលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស ទំនងជាត្រូវធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តតែងតាំងលោក Marco Rubio ជារដ្ឋមន្ត្រីក្រសួងការបរទេស ដោយផ្តល់ឱ្យលោកប្រធានាធិបតី Donald Trump នូវសមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់លោក។ លោកRubio ទទួលបានការយល់ព្រមជាឯកច្ឆ័ន្ទ ដោយសំឡេង៩៩ ទល់នឹង០។ លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
លោក Donald Trump ខាងគណបក្សសាធារណរដ្ឋនៅថ្ងៃចន្ទនេះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់អាមេរិក ដោយអំពាវនាវឱ្យមាន«បដិវត្តន៍សុភវិនិច្ឆយ»
លោកស្រី Bernice King ជាបុត្រីពៅរបស់សពលោក King និងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌល King Center ថ្លែងថា៖ «ខ្ញុំរីករាយដែលវាបានកើតឡើងនៅថ្ងៃតែមួយ ព្រោះវាផ្តល់ឱ្យសហរដ្ឋអាមេរិក និងពិភពលោកនូវភាពផ្ទុយគ្នានៅក្នុងរូបភាព។ តើនេះជាផ្លូវដែលអ្នកចង់ទៅ ឬជាផ្លូវដែលអ្នកចង់ទៅ»?
ព័ត៌មានផ្សេងទៀត