ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ហ៊ុន​អាមេរិក​និង​ពិភពលោក​បន្ត​កើន​តម្លៃ​ថ្វី​បើ​​មាន​បាតុកម្ម​និង​ជំងឺ​រាតត្បាត​


រូបឯកសារ៖ សកម្មភាពនៅផ្សារហ៊ុនក្នុងតំបន់ Wall Street នៅសហរដ្ឋអាមេរិក។
រូបឯកសារ៖ សកម្មភាពនៅផ្សារហ៊ុនក្នុងតំបន់ Wall Street នៅសហរដ្ឋអាមេរិក។

ទី​ផ្សារ​ភាគ​ហ៊ុន​នៅ​ជុំ​វិញ​ពិភពលោកបាន​កើន​តម្លៃ​នៅ​ពាក់​កណ្តាល​សប្តាហ៍​កាល​ពី​ថ្ងៃ​ពុធ ដោយ​សារ​មាន​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំងដែល​ថា​ការ​បន្ធូរបន្ថយ​ជា​បណ្តើរៗ​នូវ​វិធានការ​រឹតត្បិត​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​រើប​ឡើង​វិញ​នៅ​ក្រោយ​ចប់​វិបត្តិ​ជំងឺ​រាតត្បាត​នេះ។

ភាគ​ហ៊ុន​សំខាន់ៗនៅ​ទ្វី​បអឺរ៉ុប​សុទ្ធ​តែ​បាន​កើន​តម្លៃ ដោយ​ផ្សារ​ហ៊ុន DAX របស់​អាល្លឺម៉ង់​បាន​កើន​រហូត​ដល់​២,៤%​។​

នៅ​អាស៊ីផ្សារ​ហ៊ុន​ KOSPI នៅ​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​កើន​ខ្ពស់​ជាង​គេ​រហូត​ដល់​២,៨% ខណៈ​ដែល​ផ្សារ​ហ៊ុន​នៅ​ក្រុង​តូក្យូ ហុងកុង ស៊ីដនី និង​តៃប៉ិ សុទ្ធ​តែ​បាន​កើន​លើស​១%។

នៅ​សហរដ្ឋ​អាមេរិក​វិញ ទី​ផ្សារភាគ​ហ៊ុន​ធំៗ​ទាំង​៣ក៏​បាន​កើន​តម្លៃ​ដែរ​នៅអំឡុង​ពេល​ជួញ​ដូរ​កាល​ពីថ្ងៃ​ពុធ ដែល​បង្ហាញ​ថា អ្នក​វិនិយោគនៅ​ផ្សារ​ Wall Street របស់​អាមេរិក​មាន​សុទិដ្ឋិនិយម​បើ​ទោះ​បី​ជា​មាន​បាតុកម្ម​កាន់​តែ​ច្រើន​ចំពោះ​ការ​ស្លាប់​របស់លោក George Floyd ពលរដ្ឋ​អាមេរិក​កំណើត​អាហ្វ្រិក​ដែលបាន​ស្លាប់ក្នុង​សមត្ថកិច្ច​ប៉ូលិស​ស្បែក​សក្រុង​ Minneapolis កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG