ពួកអាជ្ញាធរក្នុងប្រទេសចិនបានបញ្ចប់ការសាកល្បងលើកដំបូងនូវកប៉ាល់ដឹកជញ្ជូនដែលផ្ទុកបានទម្ងន់៨ពាន់តោន។ កប៉ាល់នោះ អាចបើកបរក្នុងសមុទ្រចិនខាងត្បូងទាំងមូល។
ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលម្សិញ បានព្យាយាមធ្វើឲ្យមានដំណើរការឡើងវិញនៅឯវាលអណ្តូងប្រេងដ៏សំខាន់មួយរបស់ខ្លួនបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន)។
របាយការណ៍មួយរបស់អង្គការសហប្រជាជាតិព្រមានថា ដែនដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលកាន់កាប់ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសង្គមមួយ ដែលហៀបនឹងដួលរលំ។
វិសមភាពប្រាក់ចំណូល ឬគម្លាតរវាងអ្នកមាននិងអ្នកក្រ ជាប្រធានបទក្តៅគគុកនៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ គម្លាតហួសហេតុអាចធ្វើឲ្យមានកំហឹងសង្គមនិងភាពប្រទាញប្រទង់គ្នាខ្លាំងក្នុងឆាកនយោបាយ និងសង្គម។
លោក វ៉ិចទ័រ ហ្សូនា ថ្លែងថា ថា រដ្ឋាភិបាលបានត្រៀមទុនវិនិយោគប្រមាណពី៤០០ ទៅ៥០០លានដុល្លារសហរដ្ឋអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធ និងខ្សែបញ្ជូនអគ្គិសនីពីព្រំដែនឡាវប្រមាណជាង៣០០គីឡូម៉ែត្រ។
រហូតដល់ឆ្នាំ២០១៤ ក្រុង Meiganga និងភូមិនានាដែលនៅជុំវិញនោះ មានចំការពោត សណ្តែក សណ្តែកដី និងកសិដ្ឋានចិញ្ចឹមគោសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកាមេរូន នីហ្សេរីយ៉ា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
កាលពីថ្ងៃពុធម្ស៉ិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថា លោកពន្យារពេលការយកពន្ធគយលើទំនិញរបស់ចិនដែលមានតម្លៃ ២៥០ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែតុលា។
របាយការណ៍មួយអះអាងថា ភាពក្រីក្រ ដែលជារឿយៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ បានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ធ្លាក់ចូលទៅក្នុងទាសភាពបំណុលនៅក្នុងសិប្បកម្មឡឥដ្ឋ។
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា លោក មិនឃើញមានការមិនរីកចម្រើនសេដ្ឋកិច្ចទេ ទោះបីមានការចង្អុលបង្ហាញជាច្រើនបង្ហាញពីសញ្ញាថា សហរដ្ឋអាមេរិកកំពុងមានសេដ្ឋកិច្ចរីកចម្រើនយឺតក៏ដោយ។
ប្រទេសចិន បានដាក់ពាក្យប្តឹងមួយទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមយកពន្ធគយចំនួន១៥ភាគរយលើទំនិញចិនដែលមានតម្លៃ៣រយពាន់លានដុល្លារនាំចូលក្នុងសហរដ្ឋអាមេរិក។
ផ្សារភាគហ៊ុនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឡើងថ្លៃនៅពេលមានព័ត៌មានថា សហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងគ្នាធ្វើការចរចាពាណិជ្ជកម្មថ្មី។
ព័ត៌មានផ្សេងទៀត
No media source currently available