មិនមានក្រុមហ៊ុនរុករកធ្យូងថ្មណាមួយផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលីនៅពេលថ្មីៗនេះ ដែលមានភាពប្រទាំងប្រទើសខ្លាំងដូច្នេះទេ។ កន្លែងធ្វើអាជីវកម្មធ្យូងថ្ម Adani បានបង្កឲ្យមានទាំងការគាំទ្រ និងទាំងការប្រឆាំង។
នៅខែតុលាខាងមុខនេះ តំណាងរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរទៅទីក្រុងមូស្កូ ប្រទេសរុស្ស៊ី ដើម្បីចរចាឲ្យមានកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីមួយ ជាមួយនឹងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (EAEU)
ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង៣២ភាគរយ គិតមកត្រឹមរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៩នេះ ដោយសារតម្លៃពន្ធខ្ពស់។ សមាគមអ្នកនាំអង្ករកម្ពុជាគ្រោងនឹងចរចាជាមួយសហភាពអឺរ៉ុបឡើងវិញអំពីការយកពន្ធអង្ករកម្ពុជានេះ។
សន្ទុះនៃផលិផលសរុបក្នុងស្រុករបស់កម្ពុជាស្ថិតក្នុងអត្រារឹងមាំ គឺ ៦.៨ភាគរយសម្រាប់ឆ្នាំ២០២០ ដែលថមថយបន្តិចបើធៀបនឹង ៧ភាគរយសម្រាប់ឆ្នាំ២០១៩នេះ។
សកម្មជនការពារបរិស្ថានកម្ពុជាយល់ថា ចំណាត់ថ្នាក់នេះបង្ហាញឲ្យឃើញថា កម្ពុជាអាចប្រឈមនឹងការបាត់បង់ធនធានធម្មជាតិដ៏សំខាន់មួយនេះ សម្រាប់តម្រូវការក្នុងស្រុក ស្របពេលដែលសកម្មភាពបូមខ្សាច់នេះបន្តបង្កផលប៉ះពាល់ខាងបរិស្ថានក្នុងប្រទេស។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣៥០មកពីសហភាពអឺរ៉ុប កំពុងវិនិយោគទុននៅកម្ពុជា។
បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលចាប់ផ្តើមផ្ទុះឡើងចាប់តាំងពីខែមិថុនាមកនៅហុងកុងបានគម្រាមដល់អនុភាពរបស់ក្រុងហុងកុង។ ឥឡូវនេះជំហររបស់ប្រទេសសិង្ហបុរីគឺទទួលយកជនភៀសខ្លួនហុងកុង។
សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កម្មករដែលកំពុងបម្រើការក្នុងវិស័យវាយនភណ្ឌដែលរួមមានផ្នែក កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងទទួលបានប្រាក់ខែគោលចំនួន១៩០ដុល្លារអាមេរិកក្នុងមួយខែ។ ពោលគឺច្រើនជាងប្រាក់ខែគោលក្នុងឆ្នាំ២០១៩ ចំនួនប្រាំបីដុល្លារ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយប្រាប់សមាជិកសភាសហរដ្ឋអាមេរិកថាការកាត់បន្ថយជំនួយជាង១៦០ពាន់លានដុល្លារសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន គឺ
ពួកអាជ្ញាធរក្នុងប្រទេសចិនបានបញ្ចប់ការសាកល្បងលើកដំបូងនូវកប៉ាល់ដឹកជញ្ជូនដែលផ្ទុកបានទម្ងន់៨ពាន់តោន។ កប៉ាល់នោះ អាចបើកបរក្នុងសមុទ្រចិនខាងត្បូងទាំងមូល។
ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលម្សិញ បានព្យាយាមធ្វើឲ្យមានដំណើរការឡើងវិញនៅឯវាលអណ្តូងប្រេងដ៏សំខាន់មួយរបស់ខ្លួនបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន)។
ព័ត៌មានផ្សេងទៀត
No media source currently available