រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា លោក មិនឃើញមានការមិនរីកចម្រើនសេដ្ឋកិច្ចទេ ទោះបីមានការចង្អុលបង្ហាញជាច្រើនបង្ហាញពីសញ្ញាថា សហរដ្ឋអាមេរិកកំពុងមានសេដ្ឋកិច្ចរីកចម្រើនយឺតក៏ដោយ។
ប្រទេសចិន បានដាក់ពាក្យប្តឹងមួយទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមយកពន្ធគយចំនួន១៥ភាគរយលើទំនិញចិនដែលមានតម្លៃ៣រយពាន់លានដុល្លារនាំចូលក្នុងសហរដ្ឋអាមេរិក។
ផ្សារភាគហ៊ុនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឡើងថ្លៃនៅពេលមានព័ត៌មានថា សហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងគ្នាធ្វើការចរចាពាណិជ្ជកម្មថ្មី។
សេដ្ឋកិច្ចនៅក្នុងពិភពលោកបានងើបឡើងវិញកាលពីឆ្នាំ២០១១ ក្រោយពីជួបវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨ ប៉ុន្តែឥឡូវនេះ សេដ្ឋកិច្ចហាក់ដូចជាកំពុងតែឆ្ពោះទៅរកវិបត្តិទៀតហើយ។
ការវិនិយោគរបស់ចិននៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងវិស័យប្រេង និងឧស្ម័នបានកើនឡើងដល់ ១៦ពាន់លានដុល្លារ នេះបើតាមក្រុមហ៊ុនប្រេងដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា។
គេរំពឹងថា សមាជិកសភាអង់គ្លេសខាងគណបក្សប្រឆាំងនឹងដាក់ស្នើសេចក្តីព្រាងច្បាប់មួយនៅថ្ងៃពុធតាមពេលវេលានៃប្រទេសអង់គ្លេសដើម្បីពន្យារពេលលើកទៅថ្ងៃក្រោយការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបដើម្បីឱ្យបានសម្រេចកិច្ចព្រមព្រៀងថ្មីមួយអំពីលក្ខខណ្ឌនៃការដកចេញនេះ។
សហរដ្ឋអាមេរិក និងប្រទេសចិនបានដាក់ពន្ធគយថ្មីទៅវិញទៅមកលើទំនិញនាំចេញរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។ នេះជាការប៉ះទង្គិចគ្នាចុងក្រោយនៅក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងវែងអន្លាយ និងស្វិតស្វាញរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់ទាំងពីរក្នុងពិភពលោក។
ខណៈដែលទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនរងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មដែលប្រទេសទាំងពីរជាគូបដិបក្ខនោះ ប្រទេសមួយចំនួនទៀតទទួលផលិតចំណេញទៅវិញ ជាពិសេសគឺខាងសង្វាក់ផលិតកម្មដែលត្រូវដកចេញពីប្រទេសចិន។
លោក Trump ដែលបានសង្គ្រាមដកពន្ធដារទៅវិញទៅមកជាមួយរដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា ស.រ.អា «កំពុងមានដំណើរការល្អណាស់ក្នុងកិច្ចចរចារបស់យើងជាមួយប្រទេសចិន» ទោះណាជាថ្ងៃខែសម្រាប់កិច្ចចរចាលើកក្រោយបានត្រូវគ្រោងសម្រាប់ពេលបន្ទាប់មកទៀតនៅខែនេះមិនទាន់បានកំណត់នៅឡើយក៏ដោយ។
អ្នកវិភាគបានព្រមានថា ចិន និងរុស្ស៊ីជឿថា ពួកគេអាចធ្វើអ្វីៗតាមតែអំពើចិត្ត និងរួចខ្លួនពីការបង្ក្រាបក្រុមប្រឆាំង ដោយសារតែប្រទេសលោកខាងលិចកំពុងមានជម្លោះជាមួយគ្នា និងបានបាត់បង់ភាពជឿជាក់ក្នុងសមត្ថភាពខ្លួនក្នុងការដឹកនាំពិភពលោក។
សហរដ្ឋអាមេរិកនិងសមាជិក១០ប្រទេសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅជិតសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
ប្រជាជនចំនួន២,៤លាននាក់នៅកម្ពុជាបានយកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់កម្ចីទាំងអស់មានចំនួន៨ពាន់លានដុល្លារ។
ព័ត៌មានផ្សេងទៀត
No media source currently available