លោក វ៉ិចទ័រ ហ្សូនា ថ្លែងថា ថា រដ្ឋាភិបាលបានត្រៀមទុនវិនិយោគប្រមាណពី៤០០ ទៅ៥០០លានដុល្លារសហរដ្ឋអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធ និងខ្សែបញ្ជូនអគ្គិសនីពីព្រំដែនឡាវប្រមាណជាង៣០០គីឡូម៉ែត្រ។
រហូតដល់ឆ្នាំ២០១៤ ក្រុង Meiganga និងភូមិនានាដែលនៅជុំវិញនោះ មានចំការពោត សណ្តែក សណ្តែកដី និងកសិដ្ឋានចិញ្ចឹមគោសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកាមេរូន នីហ្សេរីយ៉ា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
កាលពីថ្ងៃពុធម្ស៉ិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថា លោកពន្យារពេលការយកពន្ធគយលើទំនិញរបស់ចិនដែលមានតម្លៃ ២៥០ពាន់លានដុល្លារចាប់តាំងពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែតុលា។
របាយការណ៍មួយអះអាងថា ភាពក្រីក្រ ដែលជារឿយៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ បានបង្ខំឲ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ធ្លាក់ចូលទៅក្នុងទាសភាពបំណុលនៅក្នុងសិប្បកម្មឡឥដ្ឋ។
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា លោក មិនឃើញមានការមិនរីកចម្រើនសេដ្ឋកិច្ចទេ ទោះបីមានការចង្អុលបង្ហាញជាច្រើនបង្ហាញពីសញ្ញាថា សហរដ្ឋអាមេរិកកំពុងមានសេដ្ឋកិច្ចរីកចម្រើនយឺតក៏ដោយ។
ប្រទេសចិន បានដាក់ពាក្យប្តឹងមួយទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមយកពន្ធគយចំនួន១៥ភាគរយលើទំនិញចិនដែលមានតម្លៃ៣រយពាន់លានដុល្លារនាំចូលក្នុងសហរដ្ឋអាមេរិក។
ផ្សារភាគហ៊ុនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឡើងថ្លៃនៅពេលមានព័ត៌មានថា សហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងគ្នាធ្វើការចរចាពាណិជ្ជកម្មថ្មី។
សេដ្ឋកិច្ចនៅក្នុងពិភពលោកបានងើបឡើងវិញកាលពីឆ្នាំ២០១១ ក្រោយពីជួបវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨ ប៉ុន្តែឥឡូវនេះ សេដ្ឋកិច្ចហាក់ដូចជាកំពុងតែឆ្ពោះទៅរកវិបត្តិទៀតហើយ។
ការវិនិយោគរបស់ចិននៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងវិស័យប្រេង និងឧស្ម័នបានកើនឡើងដល់ ១៦ពាន់លានដុល្លារ នេះបើតាមក្រុមហ៊ុនប្រេងដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា។
គេរំពឹងថា សមាជិកសភាអង់គ្លេសខាងគណបក្សប្រឆាំងនឹងដាក់ស្នើសេចក្តីព្រាងច្បាប់មួយនៅថ្ងៃពុធតាមពេលវេលានៃប្រទេសអង់គ្លេសដើម្បីពន្យារពេលលើកទៅថ្ងៃក្រោយការដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបដើម្បីឱ្យបានសម្រេចកិច្ចព្រមព្រៀងថ្មីមួយអំពីលក្ខខណ្ឌនៃការដកចេញនេះ។
សហរដ្ឋអាមេរិក និងប្រទេសចិនបានដាក់ពន្ធគយថ្មីទៅវិញទៅមកលើទំនិញនាំចេញរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។ នេះជាការប៉ះទង្គិចគ្នាចុងក្រោយនៅក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងវែងអន្លាយ និងស្វិតស្វាញរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់ទាំងពីរក្នុងពិភពលោក។
ខណៈដែលទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនរងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មដែលប្រទេសទាំងពីរជាគូបដិបក្ខនោះ ប្រទេសមួយចំនួនទៀតទទួលផលិតចំណេញទៅវិញ ជាពិសេសគឺខាងសង្វាក់ផលិតកម្មដែលត្រូវដកចេញពីប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available