ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ដំឡើង​ពន្ធទ្វេដង​លើ​នាំចេញ​​ដែក​ថែប​ និង​អាលុយមីញ៉ូម​កាណាដាដល់ ៥០%


កម្មករ​ផ្លាស់ទី​ផលិតផល​ដែក​នៅ North York Iron ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែក​ក្នុង​ទីក្រុង Toronto រដ្ឋ Ontario ប្រទេស​កាណាដា ថ្ងៃ​អង្គារ ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២៥។
កម្មករ​ផ្លាស់ទី​ផលិតផល​ដែក​នៅ North York Iron ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែក​ក្នុង​ទីក្រុង Toronto រដ្ឋ Ontario ប្រទេស​កាណាដា ថ្ងៃ​អង្គារ ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២៥។

ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump​ បាន​បង្កើន​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ជាមួយ​កាណាដា​កាល​ពី​ថ្ងៃអង្គារ​ ដោយ​បង្កើន​ពន្ធ​២៥% របស់​សហរដ្ឋ​អាមេរិក​លើការ​នាំចេញ​ដែក​ថែប​ និង​អាលុយមីញ៉ូម​របស់​អ្នក​ជិត​ខាង​ភាគ​ខាងជើង​របស់​ខ្លួន​ដល់​៥០% ​បន្ទាប់​ពី​មេដឹក​នាំខេត្ត Ontario របស់​ប្រទេស​កាណាដា​បាន​និយាយ​ថាគាត់​កំពុង​បន្ថែម​ការ​យក​ពន្ធ ២៥% លើ​អគ្គិសនី​ដែល​បាន​លក់​ទៅឱ្យ​អតិថិជន​អាមេរិក​ចំនួន ១.៥ ​លាននាក់។

នៅ​ក្នុងការ​បង្ហោះ​ជា​អក្សរ​ធំ​ទាំងអស់​នៅ​លើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​Truth ​លោក Trump ​បាន​ហៅ​ប្រទេស​កាណាដា​ថាជា​ "ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ពន្ធខ្ពស់​បំផុត​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក" ។ លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ ការ​ដំឡើង​ពន្ធ​ដែកថែប​ និង​អាលុយមីញ៉ូម​របស់​សហរដ្ឋ​អាមេរិក​នឹង​ចូល​ជាធរមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ។

លើស​ពីនេះ​ លោក​ Trump ​បាន​ទាមទារ​ឱ្យ​ទីក្រុង Ottawa "ត្រូវតែ​ទម្លាក់​ពន្ធ​ប្រឆាំង​កសិករ​អាមេរិក​ជា​បន្ទាន់​ដែល​ដាក់​ពន្ធ​ចន្លោះ​ពី​ ២៥០% ទៅ ៣៩០% លើ​ផលិតផល​ទឹកដោះគោ​របស់​សហរដ្ឋ​អាមេរិក​ជាច្រើន​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ខឹងសម្បា​ជា​យូរ​មក​ហើយ" ។

លោក Trump បាន​បញ្ឆេះ​សង្រ្គាម​សេដ្ឋកិច្ច​កាល​ពី​សប្តាហ៍​មុន​ជាមួយ​ប្រទេស​កាណាដា ​ដែល​ជា​ធម្មតា​ជា​សម្ពន្ធមិត្ត​ដ៏រឹងមាំ​ និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទីពីរ​របស់​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ម៉ិកស៊ិក​ ដោយ​ការ​ដាក់​ពន្ធគយដំបូង​គេ​ហើយ​បន្ទាប់​មក​ពន្យារ​ពេល​សម្រាប់​រយៈពេល​មួយ​ខែ​នូវ​ពន្ធ​២៥% លើ​ផលិត​ផល​ទាំងអស់​ដែល​បាន​នាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក។ លោក Trump បាន​និយាយ​ថា​ លោក​កំពុង​ដាក់​សម្ពាធ​លើ​ប្រទេស​កាណាដា​ ឱ្យ​ទប់ស្កាត់​លំហូរ​ជន​ចំណាក​ស្រុក និង​គ្រឿង​ញៀន​ខុស​ច្បាប់​ ជាពិសេស​ថ្នាំ​ញៀន fentanyl ដ៏​ប្រល័យ​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យ​សេតវិមាន​លោកស្រី Karoline Leavitt បាន​ប្រាប់​អ្នក​យកព័ត៌មាន​ថា លោក Trump កំពុង​បង្កើន​ពន្ធ​លើ​ដែកថែប​ និង​អាលុយមីញ៉ូម ​ដោយសារ​តែ "កាណាដាកំពុង​បោក​ប្រាស់​សហរដ្ឋ​អាមេរិក ​និង​ប្រជាជន​អាមេរិក​ដែល​ខិតខំ​ធ្វើការ​ជាច្រើន​ទសវត្សរ៍​មក​ហើយ" ។

នាយក​រដ្ឋមន្ត្រី​កាណាដា​ដែល​ចាកចេញ​ពីតំណែង​លោក Justin Trudeau បាន​សងសឹក​កាលពី​សប្តាហ៍​មុន​ដោយ​ការ​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក​ លោក Doug Ford ​មេដឹកនាំ​ខេត្ត Ontario បាន​និយាយ​ថា​ ចូល​ជាធរមាន​នៅ​ថ្ងៃច័ន្ទ​ លោក​កំពុង​គិត​ថ្លៃ ២៥% បន្ថែម​ទៀត​សម្រាប់​អគ្គិសនី Ontario ភ្ជាប់​ទៅ​អតិថិជន​ដែល​មាន​លំនៅដ្ឋាន និង​អាជីវកម្ម​នៅ​ក្នុង​រដ្ឋ​ចំនួន​បី​ភាគ​ខាងជើង​សហរដ្ឋ​អាមេរិក​ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​កាណាដា​ដូចជា​រដ្ឋ មីឈីហ្គែន​ មីនីសូតា ​និងញូវយ៉ក។

XS
SM
MD
LG