លោក Musalia Mudavadi រដ្ឋមន្ត្រីការបរទេសកេនយ៉ា បានថ្លែងកាលពីថ្ងៃអាទិត្យ ទី ២១ ខែមករាថា ប្រទេសរបស់លោក «មិនមានសង្គ្រាម» ជាមួយប្រទេសជិតខាងទេ ហើយប្រទេសរបស់លោកចង់នាំសន្តិភាពមកកាន់តំបន់នេះ។
មន្ត្រីផ្នែកការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារនេះបានចំលើគោលដៅជាច្រើននៅទូទាំងទីតាំងចំនួន ៨ ដែលក្នុងនោះរួមមានទាំងកន្លែងស្តុកទុកអាវុធក្រោមដីមួយកន្លែង ក៏ដូចជាកន្លែងបាញ់មីស៊ីលនិងទីតាំងផ្សេងទៀតដែលពាក់ព័ន្ធនឹងសមត្ថភាពឈ្លបតាមដានរបស់ក្រុមហ៊ូធីផងដែរ។
បើតាមទិន្នន័យគយរបស់ចិន ប្រទេសរុស្ស៊ីបានដឹកប្រេងឆៅតាមនាវាក្នុងបរិមាណដ៏ច្រើនបំផុតមួយរហូតដល់ទៅ ១០៧.០២ លានតោនទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន ឬស្មើនឹង ២.១៤ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះជាបរិមាណនាំចេញច្រើនជាងប្រទេសនាំចេញប្រេងធំៗដូចជាប្រទេសអារ៉ាប់ប៊ីសាអូឌីត និង អ៊ីរ៉ាក់។
មន្ត្រីសិទ្ធិមនុស្សលើកឡើងថា មានមតិរិះគន់ជាច្រើនយល់ថា រឿងក្តីលោក ថាច់ សេដ្ឋា ជារឿងនយោបាយ ដែលអ្នកដឹកនាំឈាមថ្មីរបស់គណបក្សកាន់អំណាចគួរដោះស្រាយតាមផ្លូវនយោបាយ ដើម្បីលុបបំបាត់វិបត្តិនយោបាយដែលបន្តកើតមាននៅក្នុងប្រទេស។
នៅមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅប្រទេសថៃ សមាជិកសភាថៃម្នាក់គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីស្នើឱ្យជជែកជាមួយភាគីកម្ពុជាលើបញ្ហាបើកច្រកទ្វារចូលទស្សនាប្រាសាទព្រះវិហារ។
អ្នកវិភាគមួយចំនួនបានថ្លែងថា យុទ្ធនាការដាក់សម្ពាធថ្មីចុងក្រោយបង្អស់របស់ចិនលើតៃវ៉ាន់នេះគឺជាផ្នែកមួយនៃការប្រកួតប្រជែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកដើម្បីដណ្តើមឥទ្ធិពលនៅតំបន់ប៉ាស៊ីហ្វិក និងជាការប៉ុនប៉ងដើម្បីចោទប្រកាន់គណបក្ស DPP ដែលគាំទ្រការរក្សាអធិបតេយ្យភាពរបស់តៃវ៉ាន់ថាជាគណបក្សអសមត្ថភាព។
គណបក្សភ្លើងទៀនបានបង្ហាញការខកចិត្តចំពោះការរាំងស្ទះនៃការផ្លាស់ប្តូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន។ គណបក្សប្រឆាំងនេះថា ការរាំងស្ទះនេះហាក់ជាចេតនារបស់ស្ថាប័នមានសមត្ថកិច្ចក្នុងការបំបាក់ស្មារតីអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន។
ការចោទប្រកាន់លើស្នងការប៉ូលិសក្រុងសេអ៊ូលលោក Kim Kwang-ho នេះបានធ្វើឡើងក្នុងពេលជាងមួយឆ្នាំក្រោយមកបន្ទាប់ពីមានការប្រជ្រៀតជាន់គ្នាស្លាប់កាលពីខែតុលា ឆ្នាំ ២០២២ ដែលបានធ្វើឱ្យមនុស្ស ១៥៩ នាក់ស្លាប់នៅថ្ងៃបុណ្យ Halloween នៅតំបន់ Itaewon នៃរដ្ឋធានីសេអ៊ូល។
ឧប្បត្តិហេតុទាំងនេះមានការវាយប្រយុទ្ធគ្នាដោយប្រើដៃ ហើយបានកើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងញូវដែលីនិងក្រុងប៉េកាំងបានធ្វើកិច្ចចរចាខាងការទូតនិងខាងយោធាមួយចំនួន ដើម្បីដោះស្រាយជម្លោះយោធាដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរនៅក្នុងពេលជាច្រើនទសវត្សរ៍មកហើយ។
បណ្តាញព័ត៌មានរដ្ឋ KCNA នៃប្រទេសកូរ៉េខាងជើង បានឱ្យដឹងកាលពីថ្ងៃទី១៩ ខែមករាថា កូរ៉េខាងជើងបានធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមសមុទ្ររបស់ខ្លួន នៅក្នុងការតវ៉ាមួយប្រឆាំងនឹងសមយុទ្ធយោធារួមគ្នានៅសប្តាហ៍នេះរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកនិងជប៉ុន។
អង្គការសប្បុរសធម៌ Care International បានកំណត់ប្រទេសចំនួន ១០ នៅអាហ្វ្រិក ដែលកំពុងប្រឈមនឹងបញ្ហាមនុស្សធម៌ ចាប់ពីភាពអត់ឃ្លាន អំពើហិង្សា និងការប្រែប្រួលអាកាសធាតុ ប៉ុន្តែទទួលបានការរាយការណ៍តិចតួចប៉ុណ្ណោះ។
បើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងពីរដែលបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ព័ត៌មានផ្សេងទៀត
No media source currently available