ឧប្បត្តិហេតុទាំងនេះមានការវាយប្រយុទ្ធគ្នាដោយប្រើដៃ ហើយបានកើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងញូវដែលីនិងក្រុងប៉េកាំងបានធ្វើកិច្ចចរចាខាងការទូតនិងខាងយោធាមួយចំនួន ដើម្បីដោះស្រាយជម្លោះយោធាដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរនៅក្នុងពេលជាច្រើនទសវត្សរ៍មកហើយ។
បណ្តាញព័ត៌មានរដ្ឋ KCNA នៃប្រទេសកូរ៉េខាងជើង បានឱ្យដឹងកាលពីថ្ងៃទី១៩ ខែមករាថា កូរ៉េខាងជើងបានធ្វើតេស្តប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមសមុទ្ររបស់ខ្លួន នៅក្នុងការតវ៉ាមួយប្រឆាំងនឹងសមយុទ្ធយោធារួមគ្នានៅសប្តាហ៍នេះរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកនិងជប៉ុន។
អង្គការសប្បុរសធម៌ Care International បានកំណត់ប្រទេសចំនួន ១០ នៅអាហ្វ្រិក ដែលកំពុងប្រឈមនឹងបញ្ហាមនុស្សធម៌ ចាប់ពីភាពអត់ឃ្លាន អំពើហិង្សា និងការប្រែប្រួលអាកាសធាតុ ប៉ុន្តែទទួលបានការរាយការណ៍តិចតួចប៉ុណ្ណោះ។
បើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងពីរដែលបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
វៀតណាមកំពុងអនុវត្តតាមយុទ្ធសាស្ត្រគោលនយោបាយការបរទេស «រឹងមាំនិងបត់បែន» ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសមហាអំណាច ប៉ុន្តែអ្នកជំនាញបានព្រមានអំពីគោលជំហរអព្យាក្រឹត្យភាពរបស់រដ្ឋាភិបាលក្រុងហាណូយ ក្នុងពិភពលោកមួយ ដែលកាន់តែបែកបាក់គ្នា។
សមយុទ្ធយោធានេះមានឈ្មោះថា «អ្នកការពារដ៏ស្មោះស្ម័គ្រឆ្នាំ ២០២៤ ឬ Steadfast Defender 24 នឹងបង្ហាញថា អង្គការអូតង់អាចធ្វើប្រតិបត្តិការដ៏ស្មុគ្រស្មាញចម្រុះក្នុងរយៈពេលជាច្រើនខែ ដោយឆ្លងកាត់ផ្ទៃដីរាប់ម៉ឺនគីឡូម៉ែត្រពីជ្រុងភាគខាងជើង ដល់ភាគកណ្តាល និងផ្នែកខាងកើតទ្វីបអឺរ៉ុប ទោះស្ថិតក្នុងលក្ខខណ្ឌបែបណាមួយក្តី។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យសកម្មជនទាំងពីរនាក់នេះ ប្រាប់វីអូអេថា កូនក្តីរបស់លោកបានប្តឹងឧទ្ធរណ៍ចំពោះដីកាឃុំខ្លួនបណ្តោះអាសន្ន និងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមមុនអង្គសេចក្តី ត្រង់ចំណុចទាំងមូល ដែលមិនសុខចិត្តនឹងការសម្រេចរបស់តុលាការដែលឃុំខ្លួនពួកគេ។
មិនមានសេចក្តីរាយការណ៍ពីការរងរបួសឬការខូចខាតណាមួយដល់នាវា M/V Chem Ranger ដែលជានាវាកម្មសិទ្ធរបស់អាមេរិក ដែលដោតទង់ជាតិប្រទេស Marshall Island និងធ្វើប្រតិបត្តិការជានាវាដឹកប្រេងដោយប្រទេសក្រិក។ នេះបើតាមទីបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក។
នៅមុនជំនួបផ្លូវការ ប្រធានាធិបតីបារាំងបានថ្លែងក្នុងសន្និសីទមួយថា បារាំងអរគុណកម្ពុជាដែលបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកបញ្ជាក់ថា នេះជា«ជំហរដ៏ក្លាហាន»មួយរបស់កម្ពុជា។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាសកម្មភាពដោយផ្ទាល់ទីបួន រួមទាំងសកម្មភាពសហការជាមួយកងកម្លាំងអង់គ្លេសប្រឆាំងនឹងទីតាំងក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ និងការគំរាមកំហែងដល់នាវានៅសមុទ្រក្រហម។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Marcos គឺជា«ការរំលោភយ៉ាងធ្ងន់ធ្ងរ»ដល់ការប្តេជ្ញាចិត្តរបស់ហ្វីលីពីនចំពោះ «គោលការណ៍ចិនតែមួយ» និងជា«ការជ្រៀតជ្រែកទាំងស្រុងទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
ក្រោយតុលាការសម្រេចយកថ្ងៃបើកសវនាការលើសំណុំរឿងរបស់ លោក កឹម សុខា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានជំរុញឱ្យមានការដោះលែង និងផ្តល់សិទ្ធិស៊ីវិលដល់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនោះ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available