សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាកម្លាំងជំរុញមួយនៅពីខាងក្រោយអ្វីដែលធ្វើឱ្យមានអតិផរណាខ្ពស់និងការធ្លាក់ចុះសេវាកម្មសង្គមនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីៗមកពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការសប្បុរសធម៌អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដ៏កម្រមួយអំពាវនាវឱ្យមានការឈប់បាញ់គ្នាដើម្បីផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។
លោក Netanyahu បាននិយាយថា៖ «យើងកំពុងតែបន្ដនូវរាល់ប្រតិបត្តិការរបស់កងកម្លាំងរបស់យើង ហើយអ៊ីស្រាអែលបដិសេធមិនព្រមបញ្ឈប់ការបាញ់គ្នាជាបណ្ដោះអាសន្ននោះទេ តែនេះមិនរាប់បញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងនោះឡើយ»។
ក្រុមអ្នកវិភាគមើលឃើញថា ពួក Hezbollah ចូលរួមក្នុងសង្គ្រាមចិត្តសាស្ត្រ ដោយថាខ្លួនទុកជម្រើសសម្រាប់ជម្លោះធំជាងនេះ។
មានមនុស្សយ៉ាងហោចណាស់២០នាក់ ទាំងប៉ូលីសនិងជនស៊ីវីលបានរងរបួស ហើយមនុស្សជាង៨០នាក់ត្រូវបានឃាត់ខ្លួន។
បន្ទាប់ពីគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានមួយសប្តាហ៍ នៅថ្ងៃទី២ ខែវិច្ឆិកា នេះ ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាឱ្យប្រើប្រាស់ជាបន្ទាន់។
ការសម្រេចនេះធ្វើឡើង បន្ទាប់ពីគណបក្សភ្លើងទៀននៅតែគ្មានឯកសារដើមដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន។ គណបក្សជំទាស់រំពឹងថានឹងទទួលបានតំណែងសមាជិកព្រឹទ្ធសភាប្រមាណជា៩រូប ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុប៦២រូប ក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅខែកុម្ភៈខាងមុខ។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានផ្តល់សក្ខីកម្មដល់គណៈកម្មាធិការវិភាជថវិកានៃព្រឹទ្ធសភាលើសំណើរបស់លោក Biden នូវប្រាក់ចំនួន ១០៦ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន អ៊ីស្រាអែល និងសន្តិសុខព្រំដែនអាមេរិក។
ពួកមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិយាយថាការវាយប្រហារតាមអាកាសដែលដៅ លើឃ្លាំងស្តុកអាវុធនិងគ្រាប់រំសេវនៅប៉ែកខាងកើតនៃប្រទេសស៊ីរីជាការជោគជ័យមួយដែលអគារទាំងពីរត្រូវបានបំផ្លាញទាំងស្រុង។
រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen បានបញ្ជាក់ពីសារៈសំខាន់នៃការទាក់ទងរវាងយោធានិងយោធាដើម្បីគ្រប់គ្រងវិបត្តិនេះ ដោយលោកសង្ឃឹមថាសហរដ្ឋអាមេរិកនិងចិននឹងបន្តប្រើប្រាស់បណ្តាញទំនាក់ទំនងយោធាផ្ទាល់របស់ខ្លួន។
អតីតរដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Marwan Muasher បានថ្លែងថា៖ «ដំណោះស្រាយយោធាប្រភេទនេះមិនអាចដោះស្រាយបញ្ហានេះបានទេ។ មានតែដំណើរការនយោបាយទេដែលអាចដោះស្រាយបាន។ មានបញ្ហាចំពោះដំណើរការនយោបាយ។ ខ្ញុំមិនឃើញថាអ្នកណានឹងដឹកនាំដំណើរការនយោបាយនេះទេ»។
សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមការធ្វើសមយុទ្ធផ្លូវអាកាសដ៏ធំនៅថ្ងៃចន្ទនេះ ដែលមានការចូលរួមពីយន្តហោះចម្បាំងមកពីប្រទេសទាំងពីរចំនួន ១៣០ គ្រឿងក្នុងគោលបំណងធ្វើឱ្យដូចទៅនឹងប្រតិបត្តិការក្នុងពេលសង្គ្រាមពិតប្រាកដរយៈពេល ២៤ ម៉ោងដូច្នេះដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available