អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកាថា៖ «កិច្ចសហប្រតិបត្តិការត្រីភាគីនេះបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងបីរបស់យើង។
ដ្រូននេះបានផ្ទុះ និងធ្វើឱ្យខូចខាតដល់នាវានោះប៉ុន្តែមិនបានធ្វើឱ្យនាវិកណាម្នាក់នៅលើនាវានោះរងរបួសនោះទេ។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥ នាថ្ងៃពុធ ទី២២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញារក្សាទំនាក់ទំនងស្អិតរមួតរវាងគ្នា ស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
យោធាកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងឱ្យលុបចោលផែនការបង្ហោះផ្កាយរណបឈ្លបយកការណ៍របស់ខ្លួនដោយលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងអាចផ្អាកកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលមានបំណងបន្ធូរបន្ថយភាពតានតឹង និងដាក់ឡើងវិញនូវឧបករណ៍តាមដាននៅប៉ុស្តិ៍ជួរមុខជាការឆ្លើយតប។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវមួយថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចទៅទីនោះ។
សង្គ្រាមក្នុងសមរភូមិជួរមុខដែលចូលដល់សប្តាហ៍ទី៧ហើយនោះ ពេលនេះកំពុងរាលទៅដល់ជំរំជនភៀសខ្លួន Jabaliya ដែលជាទីតាំងដែលមានអគារថ្មជាច្រើននៅជិតទីក្រុងហ្កាហ្សា ដែលជាទីជំរករបស់ក្រុមគ្រួសារដែលបាត់បង់ផ្ទះសម្បែងកាលពីក្នុងសង្គ្រាមឆ្នាំ១៩៤៨ ជាពេលដែលរដ្ឋអ៊ីស្រាអែលមួយត្រូវបានបង្កើតឡើង។
នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា សហជីពមិនត្រូវប្រមែប្រមូលកម្មករ កម្មការិនីធ្វើកិច្ចការងារនយោបាយទេ។ មេដឹកនាំសហជីពលើកឡើងថា សហជីពគួររក្សាជំហរឯករាជ្យ ហើយការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករ។
លោក Noam Alon ដែលមិត្តស្រីរបស់លោកត្រូវបានចាប់ពង្រត់បានថ្លែងថា អ្នកដើរក្បួនប្រមាណ២០.០០០ នាក់ រួមទាំងអ្នកដែលបានចូលរួមដង្ហែតាមដងផ្លូវធំពីទីក្រុង Tel Aviv ទៅទីក្រុងហ៊្សេរុយសាឡិមចង់ដាក់សម្ពាធលើមេដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែល«ឱ្យធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីនាំយកចំណាប់ខ្មាំងត្រឡប់មកវិញ»។
ក្នុងរយៈពេល៣ខែក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានជួបជាមួយកម្មករប្រមាណ២០ម៉ឺននាក់ ដែលលោកចាត់ទុកការជួបនេះជារបៀបវារៈនយោបាយសំខាន់មួយ។ អ្នកតាមដានលើកឡើងថា ជំនួបនេះជារឿងល្អ ប៉ុន្តែត្រូវធ្វើឡើងក្នុងទម្រង់សន្ទនា ល្អជាង ខណៈខ្លះទៀតថា បញ្ហារបស់កម្មករមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។
លោក Ramaphosa បានថ្លែងថា អាហ្វ្រិកខាងត្បូងមិនគាំទ្រសកម្មភាពពួកហាម៉ាស់នៅពេលក្រុមនេះធ្វើការវាយប្រហារដ៏ប្រល័យលើអ៊ីស្រាអែលកាលពីខែមុននោះទេ។ តែទោះជាយ៉ាងនេះក្តី ក៏លោកបានរិះគន់ការឆ្លើយតបរបស់អ៊ីស្រាអែល ដោយលោកនិយាយថា មនុស្សបាន«ស្លាប់ដូចរុយ»នៅក្នុងមន្ទីរពេទ្យត្រូវឡោមព័ទ្ធនៅហ្កាហ្សា។
ក្រសួងការបរទេសថៃនិយាយថា ក្រុមជនជាតិថៃដែលមានគ្នា២៦៦នាក់ និងជនជាតិហ្វីលីពីននិងសិង្ហបុរីដែលមិនដឹងចំនួនច្បាស់ ត្រូវបានជម្លៀសចេញពីស្រុក Laukkaing ក្នុងរដ្ឋ Shan ភាគខាងជើង ដែលស្ថិតនៅជិតព្រំដែនចិននិងមីយ៉ាន់ម៉ា ដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរមីយ៉ាន់ម៉ាផងដែរ។
មន្ត្រីផ្នែកការពារកំពូលៗរបស់សហរដ្ឋអាមេរិកបាននិយាយថា លោក Austin បានធ្វើដំណើរទៅទីក្រុងកៀវដើម្បីពិភាក្សាអំពីការប្រយុទ្ធនៅរដូវរងាដែលនឹងចូលមកដល់ឆាប់ៗខាងមុខ និងដើម្បីធ្វើផែនការសម្រាប់ជំនួយផ្នែកសន្តិសុខនាពេលអនាគត។
ព័ត៌មានផ្សេងទៀត
No media source currently available