អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសចាកចេញពីគណបក្សជំទាស់មួយនេះ ដោយងាកទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបត្រូវបានក្រសួងមហាផ្ទៃអនុញ្ញតឱ្យបង្កើតឡើង កាលពីខែពាក់កណ្តាលខែតុលា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកប្តេជ្ញាការពារសន្តិភាព ឯករាជ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយការគោរពសិទ្ធិមនុស្ស។
ក្រសួងការពារជាតិរុស្ស៊ីថា កងការពារដែនអាកាសរបស់រស្ស៊ីបានបំផ្លាញដ្រូនចំនួន៩គ្រឿង ហើយបានទប់ស្កាត់ដ្រូន៨គ្រឿងទៀតដោយវិធីអេឡិចត្រូនិក។
របៀបវារៈនៃកិច្ចប្រជុំនេះក៏អាចផ្ដោតផងដែរលើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការភ័យខ្លាចដែលថាកូរ៉េខាងជើងអាចត្រៀមលក្ខណៈសាកល្បងអាវុធនុយក្លេអ៊ែរថ្មី និងក្ដីបារម្ភអំពីភាពគឃ្លើនកាន់តែកើនឡើងរបស់ចិននៅលើពិភពលោក។
លោក Netanyahu បានថ្លែងប្រាប់ទូរទស្សន៍ ABC News ថា លោកប្រមើលមើលឃើញថាប្រទេសអ៊ីស្រាអែលនឹង «មានការទទួលខុសត្រូវផ្នែកសន្តិសុខជារួម» នៅក្នុងតំបន់ហ្កាហ្សាសម្រាប់រយៈពេលមិនកំណត់មួយនៅក្រោយពេលដែលខ្លួនសម្រេចបាននូវគោលបំណងនៃការកម្ទេចក្រុមហាម៉ាស់បានទាំងស្រុង។
មន្រ្ដីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួននេះជារឿងនយោបាយ និងទាមទារឱ្យដោះលែងសកម្មជនគណបក្សប្រឆាំងផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
អតីតមេដឹកនាំសហជីព លោក ជា មុនី ដែលបានសម្រេចចូលរួមជាមួយគណបក្សកម្លាំងជាតិដែលទើបបង្កើតថ្មី(ដោយអតីតមន្រ្តីជាន់ខ្ពស់ម្នាក់របស់គណបក្សភ្លើងទៀនម្នាក់) បានប្តេជ្ញាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនាមជាអ្នកនយោបាយមួយរូប។
អ្នកវិភាគលីបង់អ្នកស្រី Dania Koleilat Khatib បានប្រាប់ VOA ថា ក្រុមហេសបូឡាកំពុងរៀបចំ «ផែនការគ្រាអាសន្ន» និង «ត្រួតត្រាលើល្បឿន» នៃការវាយប្រហារដោយរ៉ុក្កែតឆ្លងព្រំដែនទៅវិញទៅមកជាមួយនឹងកងកម្លាំងការពារជាតិអ៊ីស្រាអែលនៅពេលនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចាក់ឡើងវិញកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ថ្វី បើ មានបញ្ហាពិបាកៗរបស់សាកលលោក ដូចជាជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក៏ដោយ។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជាកម្លាំងជំរុញមួយនៅពីខាងក្រោយអ្វីដែលធ្វើឱ្យមានអតិផរណាខ្ពស់និងការធ្លាក់ចុះសេវាកម្មសង្គមនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីៗមកពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការសប្បុរសធម៌អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដ៏កម្រមួយអំពាវនាវឱ្យមានការឈប់បាញ់គ្នាដើម្បីផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។
លោក Netanyahu បាននិយាយថា៖ «យើងកំពុងតែបន្ដនូវរាល់ប្រតិបត្តិការរបស់កងកម្លាំងរបស់យើង ហើយអ៊ីស្រាអែលបដិសេធមិនព្រមបញ្ឈប់ការបាញ់គ្នាជាបណ្ដោះអាសន្ននោះទេ តែនេះមិនរាប់បញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងនោះឡើយ»។
ព័ត៌មានផ្សេងទៀត
No media source currently available