ប្រធានគណបក្សកម្លាំងជាតិដែលទើបបង្កើតថ្មី លោក ស៊ុន ចន្ធី ប្រាប់វីអូអេថា គណបក្សកំពុងបន្តកៀរគររកសំឡេងគាំទ្រពីប្រជាពលរដ្ឋមកពីគ្រប់ស្រទាប់វណ្ណៈ និងថាគណបក្សរបស់លោកគ្មានឧបសគ្គក្នុងការរៀបចំដាក់បេក្ខជនឈរឈ្មោះនៅតាមទីតាំងនីមួយៗ
ការមកបំពេញទស្សកិច្ចរបស់មន្ត្រីការទូតអាមេរិកជាន់ខ្ពស់រូបនេះ កើតមានឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ និងរបាយការណ៍នានា បង្ហាញអំពីអំពើឆបោកតាមអនឡាញ និងការបង្ខាំងមនុស្សដែលបានកើតឡើងនៅកម្ពុជា។
អ្នកតាមដាន និងគណបក្សនយោបាយមួយចំនួនចង់ឃើញសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ទាំង៩រូប ជាអ្នកជំនាញ និងជាបុគ្គលដែលមិនពាក់ព័ន្ធនឹងនយោបាយ ដើម្បីធានាតម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្ត។
រូបភាពពីផ្កាយរណបបានបង្ហាញពីការចម្រើនទៅមុខនៃការសាងសង់រោងចក្រដ៏ធំមួយក្នុងប្រទេសរុស្ស៊ី ដែលនឹងផលិតយន្តហោះដ្រូន kamikaze ដែលរចនាឡើងដោយប្រទេសអ៊ីរ៉ង់ ដែលរដ្ឋាភិបាលក្រុងមូស្គូរំពឹងថានឹងធ្វើជាឧបករណ៍វាយប្រហារទៅលើគោលដៅថាមពលនានារបស់អ៊ុយក្រែន។
រដ្ឋសភាកម្ពុជាបានប្រកាសជ្រើសរើសសមាជិកនៃថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប ដែលមានសមាជិកចំនួន៩រូប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាលើកទី១ហើយដែលរដ្ឋាភិបាលក្រុងកង់បេរ៉ានឹងស្នើផ្តល់ឱ្យពួកអ្នកស្រុកដែលប្រឈមការគ្មានទីកន្លែងរស់នៅពីការឡើងកម្តៅសាកលនៅក្នុងប្រទេសផ្សេងៗនូវឱកាសដើម្បីតាំងទីលំនៅថ្មីនៅក្នុងប្រទេសអូស្ត្រាលី។
រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់ថា អ្នកស្រី Braverman បានចាកចេញពីតំណែងនៅក្នុងផ្នែកមួយនៃការសើរើគណៈរដ្ឋមន្ត្រី នៅពេលដែលលោក Sunak សើរើក្រុមមន្ត្រីកំពូលៗក្នុងរដ្ឋាភិបាលរបស់លោក។ លោក James Cleverly ដែលជារដ្ឋមន្ត្រីការបរទេស បានជំនួសតំណែងរបស់អ្នកស្រី Braverman។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ព្រមានគណបក្សកម្លាំងជាតិ ដែលបានសម្រេចតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សារបស់គណបក្ស ដោយថា ការតែងតាំងនោះខុសនឹងច្បាប់ ហើយគណបក្សមួយនេះអាចប្រឈមនឹងការមិនអាចចូលរួមបោះឆ្នោតបាន។
សមយុទ្ធដែលមានឈ្មោះថា «AMAN YOUYI 2023» ធ្វើឡើងក្រោមប្រធានបទ«ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» ដែលមានប្រទេសចំនួន៥មកពីសមាជិកអាស៊ានចូលរួម រួមមានកម្ពុជា ឡាវ ថៃ វៀតណាម និងម៉ាឡេស៊ី។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសចាកចេញពីគណបក្សជំទាស់មួយនេះ ដោយងាកទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបត្រូវបានក្រសួងមហាផ្ទៃអនុញ្ញតឱ្យបង្កើតឡើង កាលពីខែពាក់កណ្តាលខែតុលា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកប្តេជ្ញាការពារសន្តិភាព ឯករាជ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយការគោរពសិទ្ធិមនុស្ស។
ក្រសួងការពារជាតិរុស្ស៊ីថា កងការពារដែនអាកាសរបស់រស្ស៊ីបានបំផ្លាញដ្រូនចំនួន៩គ្រឿង ហើយបានទប់ស្កាត់ដ្រូន៨គ្រឿងទៀតដោយវិធីអេឡិចត្រូនិក។
ព័ត៌មានផ្សេងទៀត
No media source currently available