អ្នកវិភាគមើលឃើញថា ការបញ្ចេញព័ត៌មានក្លែងក្លាយនេះជាការសាកល្បងផ្ទៃក្នុងរបស់គណបក្សកាន់អំណាច។
អ្នកការពារសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យបានហ្មត់ចង់លើអ្នកពាក់ព័ន្ធឯទៀត ដោយពួកគេយល់ថា លោកគុយ វ៉ាតមិនអាចធ្វើសកម្មភាពឆបោកនេះតែឯងបានទេ។
មូលនិធិនេះរងការរិះគន់ពីអ្នកឃ្លាំមើលមួយចំនួន ដោយសារការរៃអង្គាសប្រាក់ដើម្បីយកទៅអភិវឌ្ឍតំបន់តាមព្រំដែននាពេលនេះ កើតឡើងស្របពេលសុខភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងប្រទេសមិនទាន់មានភាពប្រសើរនៅឡើយ។
បើតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានជំរុញរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងពួកគេទាំងនោះជាបន្ទាន់។
លោក ជា ចាន់ ប្រាប់វីអូអេថា រោងចក្របានសម្រេចទទួលយកលោកឱ្យចូលធ្វើការវិញ ប៉ុន្តែបច្ចុប្បន្នលោកមិនទាន់បានចូលបម្រើការនៅឡើយដោយរង់ចាំមើលសេចក្តីសម្រេចលម្អិតរបស់សាលក្រមរបស់សាលាឧទ្ធរណ៍ជាមុនសិន។
ប្រជាពលរដ្ឋក៏ចង់ទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅលើដីធ្លីរបស់ខ្លួនដើម្បីបន្តប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរជាតិអប្សរាបន្តទៀត។
ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ការចាប់ខ្លួនប្រធានក្រុមហ៊ុនផាកកាហ្វេ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកប្រាក់រាប់លានដុល្លារ។ ការឆ្លងរាលដាលជំងឺអុតស្វា Mpox ដែលកំពុងក្លាយជាក្តីបារម្ភរបស់ពិភពលោក។
ក្រុមនិស្សិតឆ្នាំទី ៣ របស់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានដាក់បញ្ចាំងភាពយន្តឯកសារខ្នាតខ្លីចំនួន ១២ ដែលបានបង្ហាញពីប្រធានបទចម្រុះរួមមាន វប្បធម៌ សិល្បៈ សារព័ត៌មាន និងបញ្ហាផ្សេងទៀតដែលបានកើតមានឡើងនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសគ្រោះអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្ភ ក្រោយមានការផ្ទុះឡើងនៃជំងឺអុតស្វា (Mpox) ជាអន្តរជាតិកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤។
អ្នកវិភាគយល់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែនក៏ជាតួនាទីស្នូលរបស់ក្រសួងពាក់ព័ន្ធក្នុងការពិចារណាបង្វែរ ឬបង្កើនថវិកាជាតិទៅអភិវឌ្ឍនៅតាមតំបន់ព្រំដែនដែលជាចំណុចរស៊ើបក្នុងនយោបាយកម្ពុជាជាច្រើនទសវត្សរ៍មកហើយ។
មុនការចាប់ខ្លួនលោកគុយ វ៉ាត ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ជាបន្តបន្ទាប់ថា ក្រុមហ៊ុន CIC បានជួបវិបត្តិហិរញ្ញវត្ថុ ហើយត្រូវបង្ខំចិត្តអំពាវនាវឱ្យអ្នកពាក់ព័ន្ធអត់ធ្មត់ក្នុងការទទួលបានសំណងចំពោះការខូចខាតនានា។
ក្នុងសំណុំរឿងបង្ក្រាបចលនាប្រមូលផ្តុំមនុស្សធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាមCLV-DTA អាជ្ញាធរបានបន្តចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ គិតចាប់តាំងពីមុនថ្ងៃទី១៨ខែសីហាដែលជាកាលបរិច្ឆេទនៃការធ្វើបាតុកម្ម។
ព័ត៌មានផ្សេងទៀត
No media source currently available