ក្នុងសំណុំរឿងបង្ក្រាបចលនាប្រមូលផ្តុំមនុស្សធ្វើបាតុកម្មប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជាឡាវ វៀតណាមCLV-DTA អាជ្ញាធរបានបន្តចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ គិតចាប់តាំងពីមុនថ្ងៃទី១៨ខែសីហាដែលជាកាលបរិច្ឆេទនៃការធ្វើបាតុកម្ម។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហារ៉ាំរ៉ៃមួយចំនួននៅប្រទេសកម្ពុជា ដូចជាទំនាស់ដីធ្លី កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋ។
រដ្ឋាភិបាលទីក្រុងភ្នំពេញបានទទួលវត្ថុបុរាណចំនួន៥៦បន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលធ្វើឱ្យចំនួនវត្ថុបុរាណដែលកម្ពុជាបានទទួលពីសហរដ្ឋអាមេរិកគិតត្រឹម ខែសីហា ឆ្នាំ២០២៤កើនដល់សរុប៧០។
បន្ទាប់ពីសាលាក្រុងភ្នំពេញបានបដិសេធនិងស្នើឱ្យលើកពេលនៃការធ្វើសមាជរបស់គណបក្សកម្លាំងជាតិ ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែសីហា ខាងមុខនេះ ក្រុមអ្នកតាមដានមួយចំនួនចាត់ទុកថា នេះគឺជាការរឹតត្បិតសេរីភាពគណបក្សនយោបាយ។
បុគ្គលិកអង្គការសង្គមស៊ីវិល និងសកម្មជនគណបក្សប្រឆាំងយ៉ាងហោចណាស់១០នាក់ទៀតត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងយុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលលើអ្នកជំទាស់នឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជាឡាវ វៀតណាម CLV-DTA។
អ្នកវិភាគមើលឃើញថា បើទោះបីជាមានដំណើរទស្សនកិច្ចច្រើនក៏ដោយ ប៉ុន្តែសមិទ្ធផលហាក់មិនទាន់អាចវាយតម្លៃបាន ស្របពេលដែលស្ថានភាពកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមិនទាន់ប្រសើរនៅឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា គណបក្សគ្មានការបែកបាក់ឬមានបញ្ហាផ្ទៃក្នុងឡើយ។
ការគ្រប់គ្រងអំណាចរបស់លោកហ៊ុន ម៉ាណែតចូលដល់ខួបគម្រប់មួយឆ្នាំ។ អ្នកតាមដានបានបង្ហាញការវាយតម្លៃនៃការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្រោយមួយឆ្នាំនៃការឡើងមកបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបន្តពីឪពុករបស់លោកគឺលោកហ៊ុន សែន។
ឆ្នាំនេះ ពិធីបុណ្យអុំទូកអាស៊ីអាគ្មេយ៍ដែលខ្មែរផ្តួចផ្តើមកាលពី២៧ឆ្នាំមុខនៅទីក្រុង Lowell រដ្ឋMassachusetts មានអ្នកចូលរួមច្រើនឡើង ប្រហាក់ប្រហែលមុនពេលមានការរាតត្បាតដោយជំងឺកូវីដ១៩។ លោក ពិន ស៊ីសុវណ្ណរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusettsដូចតទៅ៖
មន្រ្តីរដ្ឋាភិបាលកម្ពុជាថា ការលើកឡើងនេះមិនបានបញ្ជាក់ពីទិន្នន័យច្បាស់ទេ ពីព្រោះការឆបោកតាមអនឡាញមានច្រើនប្រភពមិនមែនមានតែប្រភពពីកម្ពុជានោះទេ។
ក្រោយមួយឆ្នាំនៃការឡើងមកបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបន្តពីឪពុករបស់លោកគឺលោកហ៊ុន សែន អ្នកតាមដានមើលឃើញថា បញ្ហាសង្គមជាតិជាច្រើន មិនទាន់ត្រូវបានដោះស្រាយជាពិសេសបញ្ហាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
អ្នកតាមដានសង្គមយល់ឃើញថា នេះគឺជារឿងចាំបាច់ដើម្បីបញ្ចៀសនូវការភាន់ច្រឡំ ឬក៏ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាជន។
ព័ត៌មានផ្សេងទៀត
No media source currently available