បន្ទាប់ពីមានបង្ហោះសារ និងជជែកលើបណ្តាញសង្គមអំពីគម្រោងធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ក្រុមមនុស្សប្រមាណជា៣១នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន។
ក្រោយវីដេអូមួយចំនួនដែលត្រូវបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីសិស្សរៀននៅបឋមសិក្សា និងវិទ្យាល័យមួយចំនួនឈរតម្រង់ជួរអានសារគាំទ្រគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV អ្នកឃ្លាំមើលសង្គមបានរិះគន់ថា សកម្មភាពនេះមិនមែនជារឿងត្រឹមត្រូវ
ក្រសួងសុខាភិបាលបិទគ្លីនិកកែសម្ផស្ស និងថែរក្សាសម្ផស្ស ឌីអ ប្រឺហ្វេសិនណល ចំនួន៦ទីតាំង ដោយសារគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងចែកចាយឱសថ និងផលិតផលគ្មានបញ្ជិកា។
មានការព្រួយបានរម្ភណ៍ថា ក្នុងពេលអនាគត ប្រទេសកម្ពុជាអាចបាត់បង់ខេត្តទាំង៤នេះទៅប្រទេសវៀតណាម។ រដ្ឋាភិបាលបានប្រកាសថា គម្រោងនេះគឺដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ ក្រោមអធិបតេយ្យភាពប្រទេសរៀងៗខ្លួន និងគ្មានហានិភ័យចំពោះការបាត់បង់ទឹកដីនោះទេ។
លោកស្រី គីម ស៊ីថាណារី គឺជាយុវតីកុម្ម៉ង់ដូវ័យ១៩ឆ្នាំ ដែលស្ថិតក្នុងវីដេអូរបស់អ្នកសារព័ត៌មានបរទេសមួយដែលបានសម្ភាសន៍លោកស្រីក្នុងអំឡុងការហ្វឹកហាត់ត្រៀមការពារប្រទេស កាលពីឆ្នាំ១៩៧០។
ខណៈដែលជំងឺមហារីកមាត់ស្បូនកំពុងជាមូលហេតុចម្បង ដែលបណ្តាលឱ្យស្រ្តីស្លាប់ក្នុងចំណោមជំងឺមហារីកផ្សេងទៀតនៅកម្ពុជា អង្គការយូនីសេហ្វប្រចាំកម្ពុជាជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលនាំកូនស្រី ដែលមានអាយុ៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺនេះដោយឥតគិតថ្លៃ
អ្នកប្រើបណ្តាញសង្គមមួយចំនួនលើកឡើងថា បាតុកម្មប្រឆាំងនេះគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបង្កើនការផ្សព្វផ្សាយបន្ថែមអំពីគម្រោងអភិវឌ្ឍន៍នេះ ជាជាងការចាប់ខ្លួនមនុស្ស។
សង្គមស៊ីវិលទាំងនោះបានជំរុញឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដើម្បីឱ្យយុវជនអាចចូលរួមកិច្ចការងារសង្គមដោយគ្មានការភ័យខ្លាច។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាមានលំហសេរីភាពយ៉ាងទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញ។
ដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ខណៈដែលពលរដ្ឋខ្មែរខ្លះទាមទារឲ្យកម្ពុជាដកខ្លួនពីគម្រោងនេះ។
អង្គការ CIVICUS ដែលមានបេសកកម្មតាមដានមើលស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពក្នុងប្រទេសចំនួន១៩៦ ចាត់ទុកថា លម្ហស៊ីវិលក្នុងប្រទេសកម្ពុជាស្ថិតក្នុងការគាបសង្កត់ ហើយច្បាប់រឹតត្បិតជាច្រើននៅតែត្រូវបានប្រើដើម្បីដាក់គោលដៅលើក្រុមអ្នកជំទាស់។
ក្រសួងយុត្តិធម៌ចាត់ទុកសកម្មភាពនោះថា ជាការប៉ុងប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ៣០ឆ្នាំ ពីបទ«ឧបឃាត» និង «រួមគំនិតក្បត់»។
រដ្ឋាភិបាលកម្ពុជា រួមទាំងអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន នៅតែបន្តបកស្រាយលើគម្រោងអភិវឌ្ឍន៍នេះថា ជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នៃប្រទេសទាំងបី ដោយមិនមានប្រទេសណាមួយបាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available