អ្នកប្រើបណ្តាញសង្គមមួយចំនួនលើកឡើងថា បាតុកម្មប្រឆាំងនេះគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរបង្កើនការផ្សព្វផ្សាយបន្ថែមអំពីគម្រោងអភិវឌ្ឍន៍នេះ ជាជាងការចាប់ខ្លួនមនុស្ស។
សង្គមស៊ីវិលទាំងនោះបានជំរុញឱ្យរដ្ឋាភិបាលបើកលំហសេរីភាពដើម្បីឱ្យយុវជនអាចចូលរួមកិច្ចការងារសង្គមដោយគ្មានការភ័យខ្លាច។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាមានលំហសេរីភាពយ៉ាងទូលំទូលាយស្របតាមរដ្ឋធម្មនុញ្ញ។
ដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ខណៈដែលពលរដ្ឋខ្មែរខ្លះទាមទារឲ្យកម្ពុជាដកខ្លួនពីគម្រោងនេះ។
អង្គការ CIVICUS ដែលមានបេសកកម្មតាមដានមើលស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពក្នុងប្រទេសចំនួន១៩៦ ចាត់ទុកថា លម្ហស៊ីវិលក្នុងប្រទេសកម្ពុជាស្ថិតក្នុងការគាបសង្កត់ ហើយច្បាប់រឹតត្បិតជាច្រើននៅតែត្រូវបានប្រើដើម្បីដាក់គោលដៅលើក្រុមអ្នកជំទាស់។
ក្រសួងយុត្តិធម៌ចាត់ទុកសកម្មភាពនោះថា ជាការប៉ុងប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំ ទៅ៣០ឆ្នាំ ពីបទ«ឧបឃាត» និង «រួមគំនិតក្បត់»។
រដ្ឋាភិបាលកម្ពុជា រួមទាំងអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន នៅតែបន្តបកស្រាយលើគម្រោងអភិវឌ្ឍន៍នេះថា ជាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នៃប្រទេសទាំងបី ដោយមិនមានប្រទេសណាមួយបាត់បង់ដែនអធិបតេយ្យភាពរបស់ខ្លួនឡើយ។
លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាស លោក មាស ពិសាល សមាជិកមួយរូបនៃក្រុមអ្នករៀបចំបាតុកម្មអំពីការជំទាស់របស់ពួកគេ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ៖
មន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកបង្ហាញបំណងធ្វើការជាមួយដៃគូនៅកម្ពុជា ដើម្បីពង្រឹងការបង្ក្រាបបទល្មើស និងការពារជនរងគ្រោះ ខណៈរដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកស្រី ជូ ប៊ុនអេង ចង់ឃើញកិច្ចសហការជាក់លាក់ ជាជាងការបង្ហាញត្រឹមតែការប្តេជ្ញាចិត្ត។
សាលារាជធានីបដិសេធសំណើនេះ ដោយថា ទីលានប្រជាធិបតេយ្យមិនមែនសម្រាប់គណបក្សនយោបាយធ្វើសមាជ។ អ្នកឃ្លាំមើលសង្គមយល់ថា សាលារាជធានីគួរមានការយោគយល់ក្នុងករណីមានការស្នើសុំ។
«រាត្រីកម្សាន្តក្រៅផ្ទះថ្នាក់ជាតិ»ដែលជាកម្មវិធីធ្វើឱ្យសន្តិសុខកាន់តែប្រសើរឡើងមានអ្នកចូលរួមអបអរដែលភាគច្រើនជាជនជាតិខ្មែរ ដែលសាទរថា កម្មវិធីនេះមានគោលបំណងពង្រឹងសន្តិសុខផងនិងថែមទាំងណែនាំអំពីសេវាផ្សេងៗសម្រាប់សហគមន៍ដែរ។
តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលប្រទេសកម្ពុជា ឬហៅថា Cambodia e-Arrival នៅដើមខែកញ្ញាខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការស្នើសុំទិដ្ឋាការរបស់ភ្ញៀវទេសចរ
ព័ត៌មានផ្សេងទៀត
No media source currently available