និស្សិត ភួង ខេមរា ចង់ឲ្យរដ្ឋាភិបាលថ្មីបង្កើតការងារ និងគ្រប់គ្រងអតិផរណា
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ភួង ខេមរា និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ រំពឹងចង់ឲ្យរដ្ឋាភិបាលថ្មី បង្កើតការងារ និងគ្រប់គ្រងអតិផរណា។