ប្រទេសដាណឺម៉ាកបើកចំហរធ្វើការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីការពារផលប្រ យោជន៍សហរដ្ឋអាមេរិកនៅក្នុងសមុទ្រទឹកកកអាក់ទិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានច្រានចោលការបដិសេធប្រើចំណាត់ការយោធាដើម្បីត្រួតត្រាកោះ Greenland ។
ទីភ្នាក់ងារស៊ីវិលរបស់តំបន់ហ្កាហ្សានិយាយថាការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិចក៏១៤នាក់កាលពីថ្ងៃពុធម្សិលមិញនៅក្នុងហិង្សាថ្មីៗបំផុតដែលបានបំផ្លាញទឹកដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញរួចហើយ។
អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាត្រូវបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារម្សិលមិញដោយខ្មាន់កាំភ្លើងម្នាក់ដែលជិះម៉ូតូ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេដ្ឋកិច្ចវៀតណាមបានកើនជាង ៧% ហួសការរំពឹងទុកនៅក្នុងឆ្នាំ ២០២៤ ដោយសារការនាំចេញកើនឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមដែលបានបង្ហាញឡើងកាលពីថ្ងៃចន្ទ។
ប្រធានាធិបតីចិនលោក Xi Jinping បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹង «គាស់រម្លើងអំពើពុករលួយ» ខណៈពេលមេដឹកនាំកំពូលៗរបស់ចិនជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំងអំពីការលើកផែនការប្រចាំឆ្នាំរបស់ទីភ្នាក់ងារវិន័យកំពូលរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
គ្រាប់មីស៊ីលនោះហោះបានចម្ងាយប្រមាណ ១.១០០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
បម្រាមនេះគ្របដណ្តប់តំបន់មាត់សមុទ្រអាមេរិកទាំងមូលខាងមហាសមុទ្រអាត្លង់ទិកនិងឈូងសមុទ្រម៉ិកស៊ិកប៉ែកខាងកើត ព្រមទាំងតំបន់មាត់សមុទ្រអាមេរិកខាងមហាសមុទ្រប៉ាស៊ីហ្វិកជាប់រដ្ឋ California រដ្ឋ Oregon និងរដ្ឋ Washington និងផ្នែកមួយនៃសមុទ្រ Bering ជាប់រដ្ឋ Alaskaផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយ ស្របពេលដែលប្រទេសនេះកំពុងជាប់ផុងនៅក្នុងភាពចលាចលនយោបាយដោយសារតែប្រធានាធិបតីទម្លាក់ពីតំណែងលោក Yoon Suk Yeol បានប្រឆាំងនឹងការចាប់ខ្លួន។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់អ្នកស្រីដែលមានតម្លៃជាង ៤០០ លានដុល្លារ ដែលក្នុងនោះរួមមានទាំងកាបូបដៃជាង ២០០ ដែលមានតម្លៃជាង ២ លានដុល្លារនិងនាឡិកាដៃប្រណិតៗយ៉ាងតិច ៧៥ គ្រឿងដែលមានតម្លៃជិត ៥ លានដុល្លារផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថាលោកបានរារាំងការលក់ដ៏ចម្រូងចម្រាស់នូវក្រុមហ៊ុនដែកថែប US Steel របស់សហរដ្ឋអាមេរិកដែលមានតម្លៃ ១៤,៩ ពាន់លានដុល្លារដល់ក្រុមហ៊ុនដែកថែប Nippon Steel របស់ជប៉ុន
សហភាពអឺរ៉ុបគាំទ្រការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនិងប្រកបដោយបរិយាបន្ននៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់មន្ត្រីការទូតកំពូលបារាំងនិងអាល្លឺម៉ង់កាលពីថ្ងៃសុក្រ
សាខារបស់ក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន General Dynamics និងក្រុមហ៊ុន Raytheon ដែល «បានចូលរួមនៅក្នុងការលក់សព្វាវុធឲ្យតៃវ៉ាន់» ត្រូវបានបន្ថែមចូលទៅក្នុង «បញ្ជីអង្គភាពមិនគួរឲ្យទុកចិត្ត» របស់ចិន។ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃព្រហស្បតិ៍។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការវាយប្រហារនេះ ហើយ «បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់គ្រួសារទាំងនោះដែលបានបាត់បង់ជីវិត»។
ភាគច្រើននៃការរុលចូលរបស់រុស្ស៊ីនេះបានធ្វើឡើងនៅសរទរដូវ ដោយបានកាន់កាប់ផ្ទៃដីចំនួន ៦១០ គីឡូម៉ែត្រការ៉េនៅក្នុងខែតុលានិង ៧២៥ គីឡូម៉ែត្រការ៉េនៅក្នុងខែវិច្ឆិកា។
ប្រទេសចិនបានប្រឹងប្រែងយ៉ាងលំបាកនៅឆ្នាំ ២០២៤ ដើម្បីឡើងឲ្យផុតពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលការធ្លាក់ចុះនេះត្រូវបានជំរុញបន្ថែមដោយវិបត្តិទីផ្សារអចលនទ្រព្យ ការប្រើប្រាស់ធ្លាក់ចុះ និងបំណុលរដ្ឋាភិបាលកើនឡើង។
លោក Xi បាននិយាយថា៖ «មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិននឹងនៅតែប្រកាន់ខ្ជាប់នូវកំណែទម្រង់ជ្រាលជ្រៅគ្រប់ជ្រុងជ្រោយ...និងលើកកម្ពស់សន្តិភាពពិភពលោកនិងការអភិវឌ្ឍ»។ នេះបើយោងតាមទូរទស្សន៍ CCTV របស់ចិន។
យន្តហោះ AZAL Embraer 190 បានផ្ទុះឆេះពេលចុះចតនៅក្នុងប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ២៥ ខែធ្នូ ដោយធ្វើឲ្យមនុស្ស ៣៨ ក្នុងចំណោម ៦៧ នាក់ដែលជិះនៅលើយន្តហោះនោះស្លាប់។
ស្ត្រីហ្វីលីពីនដែលមានគភ៌ ១០ នាក់និង ៣ នាក់ទៀតដែលមានទារកបានធ្វើដំណើរតាមយន្តហោះទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ក្នុងពេល ៣ ថ្ងៃក្រោយមកបន្ទាប់ពីត្រូវបានព្រះមហាក្សត្រខ្មែរព្រះរាជទានលើកលែងទោសឲ្យ។
លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលសេតវិមានបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា៖ «អាមេរិកនិងពិភពលោកបានបាត់បង់មេដឹកនាំដ៏អស្ចារ្យមួយរូបដែលជារដ្ឋបុរសនិងជាអ្នកមនុស្សធម៌»។
លោក Han បានកាន់តំណែងជានាយករដ្ឋមន្ត្រីមុនពេលចូលកាន់តំណែងជំនួសលោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ១៤ ខែធ្នូ ក្រោយពីសភាបានបោះឆ្នោតទម្លាក់លោក Yoon ទាក់ទិននឹងការចោទប្រកាន់អំពីការបះបោរ។
ព័ត៌មានផ្សេងទៀត