ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានគំរាមកំហែងពួកអាជ្ញាធរមូលដ្ឋាននិងរដ្ឋដោយការកាត់ទោស ប្រសិនបើពួកគេខកខានមិនសហប្រតិបត្តិការជាមួយគោល នយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតី Donald Trump ដែលរួមមានការសន្យាបញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាមរាប់លាននាក់ទៅកាន់ប្រទេសរបស់ពួកគេវិញ។
ដោយយោងដល់ខនៃរដ្ឋធម្មនុញ្ញដែលទាក់ទិននឹងការបែងចែកអំណាច អនុរដ្ឋមន្ត្រីស្តី ទីក្រសួងយុត្តិធម៌លោក Emil Bove បាននិយាយនៅក្នុងអនុសារណៈថា«ច្បាប់សហព័ន្ធហាមឃាត់រដ្ឋនិងតួឯកមូលដ្ឋានមិនឱ្យរឹងទទឹង បង្អាក់និងខកខានមិនបានអនុវត្តទៅតាមបទបញ្ជាទាក់ទិនអន្តោប្រវេសន៍ស្របច្បាប់។
លោក Bove បានបន្ថែមនៅក្នុងអនុសារណៈដែលបានចេញកាលពីយប់ថ្ងៃអង្គារហើយត្រូវបានបោះពុម្ភផ្សាយដោយបណ្តាញផ្សាយព័ត៌មានសហរដ្ឋអាមេរិកនៅថ្ងៃពុធថា«ក្រសួងយុត្តិធម៌ ត្រូវស៊ើបអង្កេតឧបទ្ទវហេតុដែលទាក់ទិននឹងអាកប្បកិរិយាមិនត្រឹមត្រូវសម្រាប់ការកាត់ទោស»។
លោក Trump បានប្រកាសការរឹតត្បិតថ្មីយ៉ាងខ្លាំងលើអន្តោប្រវេសន៍និងការសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិកប៉ុន្មានម៉ោងបន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ រួមមានផែនការបញ្ជូនកងទ័ពទៅកាន់ព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកសិកនិងបញ្ចប់សិទ្ធិផ្តល់សញ្ជាតិពេលកើតនៅលើទឹកដីអាមេរិក។
ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរូបនេះបានសន្យាក្នុងអំឡុងនៃយុទ្ធនាការបោះឆ្នោតដើម្បីកាន់កាប់សេតវិមានថានឹងបញ្ជូនជនចំណាកស្រុកដ៏ច្រើនត្រឡប់ទៅប្រទេសវិញក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
លោក Bove បាននិយាយថាក្រុមការងារប្រតិបត្តិក្រុងសុវត្ថិភាពដែលបង្កើតថ្មី នឹងកំណត់អត្តសញ្ញាណច្បាប់រដ្ឋនិងមូលដ្ឋាន គោលនយោបាយនានានិងសកម្មភាពដែលមិនស្របជាមួយការផ្តួចផ្តើមអន្តោប្រវេសន៍ដែលបានចេញដោយបទបញ្ញត្តិប្រធានាធិបតីហើយនឹងចាត់វិធានការដើម្បីជំទាស់ប្រឆាំងច្បាប់បែបនេះ»។
ទីក្រុងសុវត្ថិភាពមួយចំនួនដែលត្រួតត្រាដោយគណបក្សប្រជាធិបតេយ្យនៅក្នុងសហ រដ្ឋអាមេរិករឹតត្បិតកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ៕
វេទិកាបញ្ចេញមតិ