អំពើហិង្សានៅតំបន់ West Bank កំពុងវិវត្តកាន់តែអាក្រក់ឡើង ចាប់តាំងពីមានការវាយប្រហារដ៏ប្រល័យដោយក្រុមជនសកម្មប្រយុទ្ធហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ កងកម្លាំងអ៊ីស្រាអែលបានចូលក្នុងទីក្រុងនានារបស់ប៉ាឡេស្ទីន ដើម្បីចាប់ជនដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមជនសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip)។ មនុស្សជាង ១ ពាន់នាក់ត្រូវបានឃុំខ្លួន។ ក្នុងអំឡុងសង្គ្រាមដែលមានរយៈពេលជិត ៣ សប្ដាហ៍មកនេះ កងកម្លាំងអ៊ីស្រាអែល និងជនជាតិជ្វីស ដែលតាំងទីលំនៅនៅតំបន់នោះបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ១០០ នាក់នៅតំបន់ West Bank។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន។ លោក Yan Boechat អ្នកយកព័ត៌មានរបស់វីអូអេបានថតព្រឹត្តិការណ៍មួយចំនួននៃអំពើហិង្សាទាំងនោះ៕
កម្រងរូបភាព៖ ពលរដ្ឋប៉ាឡេស្ទីនជាង ១០០ នាក់នៅ West Bank ត្រូវបានសម្លាប់ចាប់តាំងពីមានការវាយបកទៅលើក្រុមហាម៉ាស់

១
ឡានដែលឆេះខ្ទេចនេះ ស្ថិតនៅកន្លែងដែលជនប៉ាឡេស្ទីន៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដែលប្រព្រឹត្តដោយសហគមន៍ជនជាតិជ្វីស នៅទីក្រុង Qusra កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
២
សាកសពយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ ត្រូវបានគេសែងយកទៅកាន់ព្រះវិហារអ៊ិស្លាមនៅជំរំជនភៀសខ្លួន Qalandia ដើម្បីបួងសួងមុនពិធីបុណ្យសព។ Ghaleb ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយប្រាវរបស់អ៊ីស្រាអែលទៅលើជំរំនេះដើម្បីចាប់មនុស្សដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់ នៅជំរំជនភៀសខ្លួន Qalandia កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
This image contains sensitive content which some people may find offensive or disturbing - Click to reveal
សាកសពយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ ត្រូវបានគេសែងយកទៅកាន់ព្រះវិហារអ៊ិស្លាមនៅជំរំជនភៀសខ្លួន Qalandia ដើម្បីបួងសួងមុនពិធីបុណ្យសព។ Ghaleb ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយប្រាវរបស់អ៊ីស្រាអែលទៅលើជំរំនេះដើម្បីចាប់មនុស្សដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់ នៅជំរំជនភៀសខ្លួន Qalandia កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
សាកសពយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ ត្រូវបានគេសែងយកទៅកាន់ព្រះវិហារអ៊ិស្លាមនៅជំរំជនភៀសខ្លួន Qalandia ដើម្បីបួងសួងមុនពិធីបុណ្យសព។ Ghaleb ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយប្រាវរបស់អ៊ីស្រាអែលទៅលើជំរំនេះដើម្បីចាប់មនុស្សដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់ នៅជំរំជនភៀសខ្លួន Qalandia កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

៣
ផ្លូវមួយនៅជិតទីក្រុង Qusra ត្រូវបានបិទកាលពីសប្ដាហ៍មុន ដើម្បីកាត់ផ្ដាច់ទីក្រុងនេះពីសហគមន៍ជនជាតិជ្វីស នៅទីក្រុង Qusra កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

៤
បុរសម្នាក់កំពុងបួងសួងនៅជិតផ្នូរសពយុវជន ៤ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីសំណាក់សហគមន៍ជនជាតិជ្វីស នៅក្នុងទីក្រុង Qusra កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

៥
លោក Murad Odeh បានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីលោកត្រូវបានគេបាញ់ចំខ្នងនៅពេលព្យាយាមជួយសាច់ញាតិរបស់លោក ក្នុងពេលមានការវាយប្រហារមួយដែលប្រព្រឹត្តដោយសហគមន៍ជនជាតិជ្វីស នៅទីក្រុង Qusra កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

៦
សាកសពយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ ត្រូវបានគេសែងយកទៅកាន់ព្រះវិហារអ៊ិស្លាមនៅជំរំជនភៀសខ្លួន Qalandia ដើម្បីបួងសួងមុនពិធីបុណ្យសព កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

៧
សាច់ញាតិយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅជំរំជនភៀសខ្លួន Qalandia យំក្នុងពិធីបួងសួងនៅឯព្រះវិហារអ៊ិស្លាមមួយនៅក្នុងជំរំនេះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

៨
មនុស្សម្នានៅក្នុងជំរំជនភៀសខ្លួន Qalandia ចូលរួមពិធីបួងសួងក្នុងពិធីបុណ្យសពយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ នៅក្នុងជំរំនេះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

៩
សាច់ញាតិយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅជំរំជនភៀសខ្លួន Qalandia យំក្នុងពិធីបួងសួងនៅឯព្រះវិហារអ៊ិស្លាមមួយនៅក្នុងជំរំនេះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

១០
ក្រុមជនប្រដាប់អាវុធបាញ់ទៅលើអាកាសក្នុងពេលធ្វើបុណ្យសពយុវជន Ahmad Ghaleb អាយុ ១៦ ឆ្នាំ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅជំរំជនភៀសខ្លួន Qalandia កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

១១