ប្រវត្តិរបស់ទីក្រុងហ្ស៊េរុយសាឡិម
ការផ្ទុះហិង្សាដ៏ប្រល័យបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោត នៃជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបាននាំចំណាប់អារម្មណ៍ថ្មីម្តងទៀតលើបណ្តាទឹកដីដែលមានជនជាតិប៉ាឡេស្ទីនរស់នៅ រួមមានតំបន់ Gaza តំបន់ West Bank និងទីក្រុងហ៊្សេរុយសាឡិម។ ហ៊្សេរុយសាឡិម ដែលត្រូវបានគេចាត់ទុកថាសំខាន់សម្រាប់ផែនការសន្តិភាពនាពេលអនាគតណាមួយ និងជារដ្ឋធានីសម្រាប់ជនជាតិអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន ត្រូវបានកាន់កាប់ដោយអាណាចក្រនិងប្រជាជាតិជាច្រើនក្នុងប្រវត្តិសាស្រ្ត ៤.០០០ឆ្នាំរបស់វា។