នៅមុនពេលនោះ នៅក្រោមប្រព័ន្ធ apartheid ដែលជាប្រព័ន្ធប្រកាន់ពូជសាសន៍ គេឃើញមានតែជាតិសាសន៍ស្បែកសភាគតិចប៉ុណ្ណោះដែលអាចបោះឆ្នោតបាន។
កាណាដាបានបណ្តេញអ្នកការទូតចិនម្នាក់ដែលត្រូវចោទប្រកាន់ថា បានបំភ័យសមាជិកសភាកាណាដាម្នាក់ដែលបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានបំពេញទស្សនកិច្ចនៅសេតវិមានកាលពីថ្ងៃចន្ទ ខណៈពេលមានភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រទេសឥណ្ឌា និងចិនបានខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ស្តីពីសារៈសំខាន់នៃការស្ដារឡើងវិញនូវសន្តិភាពនៅតាមព្រំដែនដែលមានជម្លោះដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធានាចំពោះសមភាគីហ្វីលីពីនរបស់លោកកាលពីថ្ងៃចន្ទអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វីលីពីន នៅចំពេលមានភាពតានតឹងកើនឡើងជាមួយនឹងចិន។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះមកកាន់សហរដ្ឋអាមេរិក កើតមានឡើង បន្ទាប់ពីកងទ័ពអាមេរិកនិងហ្វីលីពីន ទើបតែបិទបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងពេលកន្លងមកកាលពីសប្តាហ៍មុន។
គោលនយោបាយថ្មីរបស់ជប៉ុននេះ ក៏បានលើកឡើងពីការគំរាមកំហែងមួយចំនួន ដូចជា នាវាឆ្មាំសមុទ្រចិន បានជ្រៀតជ្រែកចូលជាញឹកញាប់មកក្នុងដែនទឹកជប៉ុន។
ពួកមន្ត្រីសេតវិមាននិយាយថា ពួកមេដឹកនាំនឹងពិភាក្សាអំពីការគំរាមកំហែងកើនឡើងដែលបណ្តាលមកពីប្រទេសកូរ៉េខាងជើង និងវិធីដែលប្រទេសជាតិទាំង២អាចធ្វើសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិធីនានាដើម្បីទប់ទល់នឹងការកើនឡើងនូវអំណាចរបស់ចិន និងបញ្ហាផ្សេងទៀត។
កោះតៃវ៉ាន់និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរដែលមានទឹកប្រាក់ជិត ៤២០ លានដុល្លារដើម្បីថែទាំយន្តហោះចម្បាំងដែលធ្វើប្រតិបត្តិការដោយកោះតៃវ៉ាន់
ប្រទេសបារាំងកំពុងព្យាយាមធ្វើយ៉ាងណាកុំឱ្យមានផលវិបាកការទូត បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ទ្វីបអឺរ៉ុបគួរតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសហរដ្ឋអាមេរិក។
នៅក្នុងសុន្ទរកថាមួយដែលបង្ហាញលម្អិតពីអាទិភាពសេដ្ឋកិច្ចរបស់រដ្ឋបាលលោក Biden ចំពោះប្រទេសចិនមួយថ្ងៃមុននេះ លោកស្រី Yellen បានថ្លែងថា សហរដ្ឋអាមេរិកចង់មានចំណងទាក់ទងសេដ្ឋកិច្ចបែបស្ថាបនានិងស្មើភាពជាមួយនឹងចិនដោយមិនប៉ះពាល់នឹងសន្តិសុខជាតិរបស់ខ្លួន។
អស់រយៈពេលជាងមួយទសវត្សរ៍ ប្លុករបស់លោក Ruan Xiaohuan និយាយពីនយោបាយ និងបង្ហាញមនុស្សម្នាពីវិធីគេចពីកម្មវិធីបិទខ្ទប់ Great Firewall របស់ចិន។ ចិនបានឆ្លើយតបដោយការដាក់ពន្ធនាគារដ៏ធ្ងន់ធ្ងរលើរូបលោក។
ព័ត៌មានផ្សេងទៀត
No media source currently available