ក្រុមមន្ត្រីរដ្ឋបាលកំពូលសហរដ្ឋអាមេរិកបានផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារនៅឯវិមានសភាជាតិអំពីថា តើសំណើកញ្ចប់ថវិកាថ្មីរបស់លោកប្រធានាធិបតីនឹងជួយដល់ការប្រកួតប្រជែងគ្នារវាងអាមេរិកនិងចិនដោយរបៀបណា។
ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងឥណ្ឌានិងចិន ដែលបានពង្រាយទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនជួរភ្នំហិមាល័យបានឈានចូលដល់ឆ្នាំទី៤ហើយ។
ក្រុមសិទ្ធិមនុស្សនៅកូរ៉េខាងត្បូងនិយាយថា ខ្លួនរងសម្ពាធពីរដ្ឋាភិបាលចិន បន្ទាប់ពីផ្តល់កិត្តិយសដល់សកម្មជនក្រុងហុងកុងដែលជាប់ពន្ធនាគារ។ នេះ ជាករណីចុងក្រោយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលព្យាយាមបំបិទមាត់អ្នករិះគន់នៅកូរ៉េខាងត្បូង។
កាលពីថ្ងៃទី៥ ខែឧសភា តុលាការមួយនៅចិនបានកាត់ទោសលោក Yang Maodong សកម្មជនលម្អៀងខាងប្រជាធិបតេយ្យជើងចាស់ឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទចោទប្រកាន់ធ្វើវិទ្ធង្សនាដោយសារការការពារសិទ្ធិមនុស្សនិងសេរីភាពរយៈពេល២ទសវត្សរ៍របស់លោក។ លោកបានល្បីឈ្មោះក្នុងករណីដីធ្លីក្នុងភូមិមួយកាលពីឆ្នាំ២០០៥។
អាជ្ញាធរទីក្រុង New York សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី ៩ ខែឧសភាថា សហរដ្ឋអាមេរិកបានបញ្ជូនវត្ថុបុរាណដែលត្រូវបានគេលួចចំនួនពីរទៅកាន់ប្រទេសចិនវិញ ដែលនេះគឺជាការបញ្ជូនវត្ថុបុរាណទៅប្រទេសដើមវិញថ្មីចុងក្រោយបង្អស់ក្នុងចំណោមការបញ្ជូនវត្ថុទាំងនេះទៅកាន់ប្រទេសជាង ១០។
នៅមុនពេលនោះ នៅក្រោមប្រព័ន្ធ apartheid ដែលជាប្រព័ន្ធប្រកាន់ពូជសាសន៍ គេឃើញមានតែជាតិសាសន៍ស្បែកសភាគតិចប៉ុណ្ណោះដែលអាចបោះឆ្នោតបាន។
កាណាដាបានបណ្តេញអ្នកការទូតចិនម្នាក់ដែលត្រូវចោទប្រកាន់ថា បានបំភ័យសមាជិកសភាកាណាដាម្នាក់ដែលបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានបំពេញទស្សនកិច្ចនៅសេតវិមានកាលពីថ្ងៃចន្ទ ខណៈពេលមានភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រទេសឥណ្ឌា និងចិនបានខ្វែងគំនិតគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ស្តីពីសារៈសំខាន់នៃការស្ដារឡើងវិញនូវសន្តិភាពនៅតាមព្រំដែនដែលមានជម្លោះដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធានាចំពោះសមភាគីហ្វីលីពីនរបស់លោកកាលពីថ្ងៃចន្ទអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្វីលីពីន នៅចំពេលមានភាពតានតឹងកើនឡើងជាមួយនឹងចិន។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះមកកាន់សហរដ្ឋអាមេរិក កើតមានឡើង បន្ទាប់ពីកងទ័ពអាមេរិកនិងហ្វីលីពីន ទើបតែបិទបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានក្នុងពេលកន្លងមកកាលពីសប្តាហ៍មុន។
គោលនយោបាយថ្មីរបស់ជប៉ុននេះ ក៏បានលើកឡើងពីការគំរាមកំហែងមួយចំនួន ដូចជា នាវាឆ្មាំសមុទ្រចិន បានជ្រៀតជ្រែកចូលជាញឹកញាប់មកក្នុងដែនទឹកជប៉ុន។
ព័ត៌មានផ្សេងទៀត
No media source currently available