បារាំងចង់បន្ធូរភាពតានតឹងការទូតទាក់ទិននឹងមតិរបស់លោក Macron រឿងចិននិងតៃវ៉ាន់
- Henry Ridgwell
ប្រទេសបារាំងកំពុងព្យាយាមធ្វើយ៉ាងណាកុំឱ្យមានផលវិបាកការទូត បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ទ្វីបអឺរ៉ុបគួរតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសហរដ្ឋអាមេរិក និងបញ្ចៀសកុំឱ្យ «ជាប់ផុងនៅក្នុងវិបត្តិដែលមិនមែនជាវិបត្តិរបស់ខ្លួន» បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនកាលពីដើមខែនេះមក។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖