លោក Biden ស្វាគមន៍ប្រធានាធិបតីហ្វីលីពីននៅសេតវិមាន ខណៈព្រួយបារម្ភពីចិន
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានបំពេញទស្សនកិច្ចនៅសេតវិមានកាលពីថ្ងៃចន្ទ ខណៈពេលមានភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា ការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅប្រទេសប្រជុំកោះមួយនេះមានភាពមុតមាំ ខណៈអាមេរិកបន្ថែមកិច្ចសហប្រតិបត្តិការយោធា ដោយហ្វីលីពីនបានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវការប្រើប្រាស់មូលដ្ឋានយោធាចំនួន៤ថែមទៀត។ អ្នកស្រី Anita Powell នៃVOA រាយការណ៍អំពីរឿងនេះពីសេតវិមាន។ អ្នកនាង ស្រេង លក្ខិណា ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៕