កោះតៃវ៉ាន់និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរដែលមានទឹកប្រាក់ជិត ៤២០ លានដុល្លារដើម្បីថែទាំយន្តហោះចម្បាំងដែលធ្វើប្រតិបត្តិការដោយកោះតៃវ៉ាន់។
ផ្អែកលើកិច្ចព្រមព្រៀងនេះ ថវិកាប្រហែល ៣២៣ លានដុល្លារនឹងត្រូវចំណាយសម្រាប់កិច្ចព្រមព្រៀងគ្រឿងបន្លាស់ដែលនឹងបន្តរហូតដល់ខែមីនា ឆ្នាំ ២០២៨។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានមួយនៅកោះតៃវ៉ាន់។
កិច្ចព្រមព្រៀងមួយទៀតដែលមានទឹកប្រាក់តិចជាងនេះ ដែលនឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ផ្តោតលើគ្រឿងបន្លាស់ដែលមិនមែនស្ដង់ដារនិងសម្ភារផ្នែកហោះហើរ។ កិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ។
កោះតៃវ៉ាន់បានពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់សមត្ថភាពការពារដែនអាកាសរបស់ខ្លួន ដើម្បីការពារដែនអាកាសរបស់ខ្លួនឱ្យមានសុវត្ថិភាពនិងត្រៀមលក្ខណៈសម្រាប់ការឈ្លានពានណាមួយដែលអាចកើតមានដោយចិន។ ចិនបានបង្កើនការដាក់សម្ពាធយោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីព្យាយាមបង្ខំតៃវ៉ាន់ឱ្យទទួលយកការធ្វើសមាហរណកម្មជាមួយនឹងខ្លួន៕
តៃវ៉ាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាមេរិកដើម្បីថែទាំយន្តហោះចម្បាំងរបស់ខ្លួន
![យន្តហោះចម្បាំតៃវ៉ាន់ Mirage 2000-5 ត្រៀមចុះចតនៅបន្ទាយអាកាស Hsinchu Air Base ក្នុងទីក្រុង Hsinchu កោះតៃវ៉ាន់ កាលពីថ្ងៃទី១១ មេសា ឆ្នាំ២០២៣។](https://gdb.voanews.com/01000000-0aff-0242-d5df-08db3ab2e28b_w250_r1_s.jpg)
វ៉ាស៊ីនតោន —