អាថ៌កំបាំងនៃការបង្ហោះបាឡុង ក្តីបារម្ភផ្នែកឯកជនភាពនៃបណ្តាញសង្គម TikTok សង្គ្រាមពាណិជ្ជកម្ម និងការប្រជែងគ្នានាំចេញបន្ទះអេឡិចត្រូនិកនាំមុខគេ ទាំងនេះគឺជាបញ្ហាដែលកំពុងប៉ះពាល់ដល់ទំនាក់ទំនងអាមេរិកនិងចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
និស្សិតប៉ាពូអាស៊ីនូវែលហ្គីណេបានលើកឡើងពីការព្រួយបារម្ភ និងទាមទារឱ្យកិច្ចព្រមព្រៀងនេះមានការត្រួតពិនិត្យជាសាធារណៈ និងមានតម្លាភាព មុនពេលវាត្រូវបានចុះហត្ថលេខា។
បេសកជនពិសេសរបស់ប្រទេសចិនលោក Li Hui បានធ្វើដំណើរទៅដល់ទីក្រុងកៀវនៃប្រទេសអ៊ុយក្រែនកាលពីពាក់កណ្ដាលខែឧសភាកន្លងទៅនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិននៅក្នុងការសម្របសម្រួលរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានជួបជាមួយសមភាគីចិនរបស់អ្នកស្រីគឺលោក Wang Wentao កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ដែលនេះជាកិច្ចប្រជុំកម្រិតគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងរយៈពេលប៉ុន្មានខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកទាំង២។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកថា ខ្លួនជឿទៅលើការប្រាស្រ័យទាក់ទងដោយបើកចំហ «ដើម្បីធានាថាការប្រកួតប្រជែងមិនធ្លាក់ក្នុងជម្លោះ»។
សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងមនុស្សពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងផែនការផ្ដួចផ្ដើមឡើងដោយរដ្ឋាភិបាលចិន ដែលជំរុញឱ្យមានការដកចេញលើការអនុគ្រោះពន្ធចំពោះក្រុមចលនាសាសនា Falun Gong ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អ្នកវិភាគមួយចំនួនបានព្រមានថា ផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីការកើនឡើងនៃភ្ញៀវទេសចរចិនអាចមានការបំផ្លើស។
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនជនចំណាកស្រុកចិនដែលធ្វើដំណើរដ៏វែងឆ្ងាយពីអាមេរិកខាងត្បូងទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកើនឡើង ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង។ VOA ផ្សាយជាភាសាចិនរាយការណ៍ពីមូលហេតុដែលជនចំណាកស្រុកចិនមួយចំនួនចាកចេញពីប្រទេសចិន។
លោក Hadley និយាយថា លោក Xi មានទស្សនៈថា «លោកខាងលិចកំពុងធ្លាក់ចុះ» ហើយ«សហ រដ្ឋអាមេរិកក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែរ»។
សហរដ្ឋអាមេរិកនិងប្រទេស Papua New Guinea បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលផ្នែកមួយនៃកិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថានឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់ដែនទឹករបស់ប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះបាន។
២៤ ម៉ោងក្រោយចេញដំណើរនៅមហាសមុទ្រឥណ្ឌា ទូកនេសាទរបស់ចិនមួយគ្រឿងបានក្រឡាប់ ដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ បានបាត់ខ្លួន។
លោក Sebastien Lai កូនប្រុសរបស់អ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់និងជាមហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុងលោក Jimmy Lai កំពុងតែការពារឪពុករបស់លោក និងអំពាវនាវឱ្យអាជ្ញាធរដោះលែងលោកពីពន្ធនាគារ។
ព័ត៌មានផ្សេងទៀត
No media source currently available