រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកអ្នកស្រី Gina Raimondo បានជួបជាមួយសមភាគីចិនរបស់អ្នកស្រីគឺលោក Wang Wentao កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ដែលនេះជាកិច្ចប្រជុំកម្រិតគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងរយៈពេលប៉ុន្មានខែរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកទាំង២។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកថា ខ្លួនជឿទៅលើការប្រាស្រ័យទាក់ទងដោយបើកចំហ «ដើម្បីធានាថាការប្រកួតប្រជែងមិនធ្លាក់ក្នុងជម្លោះ»។
សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងមនុស្សពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងផែនការផ្ដួចផ្ដើមឡើងដោយរដ្ឋាភិបាលចិន ដែលជំរុញឱ្យមានការដកចេញលើការអនុគ្រោះពន្ធចំពោះក្រុមចលនាសាសនា Falun Gong ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អ្នកវិភាគមួយចំនួនបានព្រមានថា ផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីការកើនឡើងនៃភ្ញៀវទេសចរចិនអាចមានការបំផ្លើស។
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនជនចំណាកស្រុកចិនដែលធ្វើដំណើរដ៏វែងឆ្ងាយពីអាមេរិកខាងត្បូងទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកើនឡើង ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង។ VOA ផ្សាយជាភាសាចិនរាយការណ៍ពីមូលហេតុដែលជនចំណាកស្រុកចិនមួយចំនួនចាកចេញពីប្រទេសចិន។
លោក Hadley និយាយថា លោក Xi មានទស្សនៈថា «លោកខាងលិចកំពុងធ្លាក់ចុះ» ហើយ«សហ រដ្ឋអាមេរិកក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែរ»។
សហរដ្ឋអាមេរិកនិងប្រទេស Papua New Guinea បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលផ្នែកមួយនៃកិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថានឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់ដែនទឹករបស់ប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះបាន។
២៤ ម៉ោងក្រោយចេញដំណើរនៅមហាសមុទ្រឥណ្ឌា ទូកនេសាទរបស់ចិនមួយគ្រឿងបានក្រឡាប់ ដែលបណ្តាលឱ្យមនុស្ស ៣៩ នាក់ បានបាត់ខ្លួន។
លោក Sebastien Lai កូនប្រុសរបស់អ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់និងជាមហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុងលោក Jimmy Lai កំពុងតែការពារឪពុករបស់លោក និងអំពាវនាវឱ្យអាជ្ញាធរដោះលែងលោកពីពន្ធនាគារ។
ក្រុមមន្ត្រីរដ្ឋបាលកំពូលសហរដ្ឋអាមេរិកបានផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារនៅឯវិមានសភាជាតិអំពីថា តើសំណើកញ្ចប់ថវិកាថ្មីរបស់លោកប្រធានាធិបតីនឹងជួយដល់ការប្រកួតប្រជែងគ្នារវាងអាមេរិកនិងចិនដោយរបៀបណា។
ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងឥណ្ឌានិងចិន ដែលបានពង្រាយទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែនជួរភ្នំហិមាល័យបានឈានចូលដល់ឆ្នាំទី៤ហើយ។
ក្រុមសិទ្ធិមនុស្សនៅកូរ៉េខាងត្បូងនិយាយថា ខ្លួនរងសម្ពាធពីរដ្ឋាភិបាលចិន បន្ទាប់ពីផ្តល់កិត្តិយសដល់សកម្មជនក្រុងហុងកុងដែលជាប់ពន្ធនាគារ។ នេះ ជាករណីចុងក្រោយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលព្យាយាមបំបិទមាត់អ្នករិះគន់នៅកូរ៉េខាងត្បូង។
ព័ត៌មានផ្សេងទៀត
No media source currently available