ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី១២ ខែមេសាបានដាក់ក្រុមហ៊ុនចំនួន ៥ ដែលមានមូលដ្ឋាននៅចិនដីគោក និងនៅក្នុងទីក្រុងហុងកុងក្នុង «បញ្ជីក្រុមហ៊ុន» របស់ខ្លួនដែលហាមឃាត់មិនឱ្យក្រុមហ៊ុនទាំងនោះធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនអាមេរិកណាមួយនោះទេ ។
ស្ថានីយនេះជាស្ថានីយមួយក្នុងបណ្តាស្ថានីយជាង១០០ដែលប្រទេសចិនធ្វើប្រតិបត្តិការនៅទូទាំងពិភពលោក។
នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានសុំដល់រដ្ឋាភិបាលក្រុងប៉េកាំងឱ្យប្រាប់«ពួកឈ្លានពានរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាម»ក្នុងប្រ ទេសអ៊ុយក្រែន ដោយលោកស្រីបាននិយាយថា«គ្មានប្រទេសណាមានឥទ្ធិពលច្រើនលើរុស្ស៊ីជាងប្រទេសចិនទេ»។
ចិនបានបដិសេធនៅថ្ងៃសុក្រនេះថា ខ្លួនមិនបានបង្កើតតំបន់គ្មានការហោះហើរលើសមុទ្រខាងជើង នៃកោះតៃវ៉ាន់សម្រាប់ថ្ងៃអាទិត្យនោះឡើយ បើទោះបីជារដ្ឋាភិបាលតៃវ៉ាន់និយាយថារដ្ឋាភិបាលក្រុងប៉េកាំងបានប្រាប់ខ្លួនថាចិនដីគោកនឹងធ្វើដូចនេះក៏ដោយ។
សមយុទ្ធយោធារបស់ចិននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជំនួបរវាងប្រធានាធិបតីតៃវ៉ាន់ជាមួយនឹងប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោក Kevin McCarthy និងសមាជិកសភាមួយចំនួននៃរដ្ឋ California កាលពីសប្ដាហ៍មុន។
លោក Macron ដែលបានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំងកាលពីថ្ងៃពុធសប្តាហ៍មុនបានថ្លែងថា លោកបានព្យាយាមបញ្ចុះបញ្ចូលចិនកុំឱ្យគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់ខ្លួន។
ស្របពេលជប៉ុនបានដកចេញនូវការដាក់កំហិតផ្នែកយោធាក្រោយសង្រ្គាម គេមានអារម្មណ៍ថា មានការផ្លាស់ប្តូរច្រើននៅលើកោះ Yonaguni ដែលស្ថិតនៅដាច់ស្រយាល។
ប្រទេសចិនបានដាក់ទណ្ឌកម្មបន្ថែមទៀតលើឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំសហរដ្ឋអា មេរិកលោកស្រី Hsiao Bi-khim ដោយហាមលោកស្រីនិងសមាជិកក្រុមគ្រួសាររបស់លោកស្រីមិនឱ្យចូលប្រទេសចិនដីគោក ទីក្រុងហុងកុងនិងក្រុងម៉ាកាវ។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសតំបន់អាមេរិកកណ្តាលដើម្បីជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសក្វាតេម៉ាឡា និងប្រទេសបេលី ដើម្បីពង្រឹងសម្ព័ន្ធភាព។
ការពិភាក្សាដែលគ្រោងទុកបានជំរុញឱ្យមានការជំទាស់ប្រឆាំងពីប្រទេសចិននិងការគំរាមកំហែងការចាត់វិធានការតបតវិញ។
យោធាហ្គាណាកំពុងហ្វឹកហាត់បង្ក្រាបលើការនេសាទហួសកម្រិតខុសច្បាប់នៅឈូងសមុទ្រហ្គីណេ ដែលភាគច្រើនធ្វើឡើងដោយទូកនេសាទរបស់ចិន។ ប៉ុន្តែចិនមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់នោះ ហើយមន្ត្រីកងទ័ពជើងទឹកហ្គាណាមួយចំនួនថ្លែងថា ការបង្ក្រាបអាចនាំឱ្យមានរឿងរ៉ាវជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
បេក្ខជនដែលបានចាញ់នៅក្នុងការបោះឆ្នោតបាននិយាយថា លោកត្រូវបានគេលាបពណ៌ក្នុងយុទ្ធនាការមួយផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលព្យាយាមមានឥទ្ធិពលលើអ្នកបោះឆ្នោតដែលមានដើមកំណើតចិន។
ព័ត៌មានផ្សេងទៀត
No media source currently available