តួនាទីជាអ្នកដឹកនាំរដ្ឋបាលទីបេកណ្តាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ បន្ទាប់ពីសម្តេចសង្ឃ Dalai Lama ដែលជាមេដឹកនាំសាសនានៃដែនដីទីបេមានព្រះជន្ម៨៧វស្សា បានបោះបង់ចោលសិទ្ធិអំណាចនយោបាយដើម្បីគាំទ្រដល់អង្គការដែលអាចមានជីវិតរស់រានយូរជាងព្រះអង្គ។
ចំណាត់ការលើរថយន្តអគ្គិសនីក្នុងឧស្សាហកម្មរថយន្តនៅអាមេរិកបង្កើនចំណាប់អារម្មណ៍លើការពឹងផ្អែករបស់វិស័យនេះទៅលើបច្ចេកវិទ្យារបស់ចិន។
បេសកកម្មរយៈពេល ១០ ថ្ងៃរបស់អ្នកស្រី Tsai ទៅកាន់បណ្ដាប្រទេសនៅតំបន់អាមេរិកកណ្ដាលនេះនឹងមានការឈប់សំចតនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកផងដែរ នៅពេលអ្នកស្រីធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ាឡា ហើយបន្ទាប់មកនឹងឈប់សំចតនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
រយៈពេលបីឆ្នាំមកនេះពិតជាលំបាកសម្រាប់អាជីវកម្មខ្នាតតូចនៅតំបន់ Chinatown សង្កាត់ Manhattan ក្នុងទីក្រុង New York។
សមយុទ្ធនេះត្រូវបានក្រសួងការពារជាតិបញ្ជាក់ថាធ្វើឡើងក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាដែលកើតចេញពីយថាហេតុណាមួយ។
រោងចក្រថាមពលវារីអគ្គិសនីដ៏ធំបំផុតរបស់អេក្វាទ័រ ដែលជាគម្រោង Coca Codo Sinclair ដែលសាងសង់ដោយមានហិរញ្ញប្បទានពីប្រទេសចិន ប្រកបដោយភាពចម្រូងចម្រាស កំពុងប្រឈមមុខនឹងបញ្ហាទាំងខាងក្នុង និងខាងក្រៅ។
ប្រធានាធិបតីចិនលោក Xi Jinping ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរបស់លោកជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
នៅចំពេលដែលមានភាពតានតឹងជាបន្តរវាងប្រទេសចិននិងកោះតៃវ៉ាន់ ពលរដ្ឋនៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ពេលខ្លះអាចគិតថាអ្នកខាងក្រៅធ្វើព្រងើយកន្តើយចំពោះការគំរាមកំហែងនៃការវាយប្រហាររបស់ចិន។
គម្រោងនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនដែលរួមមានការកសាងបណ្ដាញផ្លូវរថភ្លើង Pan-Asian Railway Networkឆ្លងកាត់តំបន់អាស៊ីដែលរួមមានប្រទេសមីយ៉ាន់ម៉ា វៀតណាម ថៃ និងកម្ពុជា។
សម័យប្រជុំប្រចាំឆ្នាំរបស់សភាជាតិចិនដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ១៣ ខែមីនាកន្លងទៅនេះ បានគាំទ្រកំណែទម្រង់នានាដែលនឹងពង្រឹងការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្តចិនលើស្ថាប័នរដ្ឋ។
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូបាស៊ីហ្វិកលើកឡើងថា ការខ្វះខាតអាវុធយុទ្ធភណ្ឌស្ថិតក្នុងចំណោមវិស័យនានា គឺជាអ្វីដែលសហរដ្ឋអាមេរិកត្រូវពង្រឹង ដើម្បីទប់ទល់ឱ្យមានប្រសិទ្ធភាពទៅនឹងភាពគឃ្លើនរបស់ប្រទេសចិន។
នេះជាអ្វីដែលអ្នកវិភាគនានាបាននិយាយថាជាផ្នែកមួយនៃការអះអាងម្ដងហើយម្ដងទៀតរបស់រដ្ឋាភិបាលចិនក្នុងការក្លាយជាមហាអំណាចយោធានៅក្នុងតំបន់។
ព័ត៌មានផ្សេងទៀត
No media source currently available