លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ ២០២២ ក្រោយបានចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានក្នុងសប្តាហ៍នេះ ហើយគណៈប្រតិភូរបស់លោកគ្រោងទៅដល់រាជធានីភ្នំពេញវិញនៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែឧសភា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
- ដោយ Reuters
លោក Biden សាទរ«សករាជថ្មី»នៃទំនាក់ទំនងអាមេរិកអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន
ថ្លែងនៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានរយៈពេល ២ ថ្ងៃ លោក Biden បានមានប្រសាសន៍ថា៖ «កិច្ចការជាច្រើននៃប្រវត្តិសាស្ត្ររបស់ពិភពលោកយើងនៅក្នុងរយៈពេល ៥០ ឆ្នាំខាងមុខនេះ នឹងត្រូវកត់ត្រានៅក្នុងប្រទេសអាស៊ាន ហើយទំនាក់ទំនងរបស់យើងជាមួយអ្នក គឺជាអនាគត ក្នុងរយៈពេលរាប់ឆ្នាំនិងរាប់ទសវត្សរ៍ខាងមុខ»។
- ដោយ AP
លោក Biden ចង់បញ្ចុះបញ្ចូលមេដឹកនាំអាស៊ានឱ្យថ្លែងប្រឆាំងនឹងរុស្ស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ ចង់បញ្ចុះបញ្ចូលមេដឹកនាំប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ ឱ្យបង្ហាញការប្រឆាំងបន្ថែមទៀតចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែសង្គ្រាមនេះគឺជាបញ្ហាដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសជាច្រើនដែលជាសមាជិកទាំង ១០ របស់អាស៊ាន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលរុស្ស៊ី។
- ដោយ Reuters
ដោយផ្តោតលើចិន លោក Biden សន្យាផ្តល់ប្រាក់ ១៥០លានដុល្លារដល់មេដឹកនាំអាស៊ាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបើកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយសន្យាថា នឹងចំណាយទឹកប្រាក់ ១៥០ លានដុល្លារ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ ការត្រៀមទប់ទល់នឹងជំងឺរាតត្បាត និងកិច្ចប្រឹងប្រែងផ្សេងៗទៀត ក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលជាដៃគូប្រជែងរបស់អាមេរិក។