កម្រងរូបភាព៖ ទិដ្ឋភាពថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅរាជធានីភ្នំពេញ
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលសរុបចំនួន ១៤ ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមានគណបក្សនយោបាយមួយចំនួនហែក្បួនធំ ដោយមានមនុស្សចូលរួមច្រើនកុះករ នៅក្នុងរាជធានីភ្នំពេញ។ ក្រុមសកម្មជនរាប់ម៉ឺននាក់ មកពីគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនបានចូលរួមក្បួនដង្ហែទាំងនេះ។ កម្ពុជានឹងធ្វេីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃអាទិត្យ ទី ០៥ ខែមិថុនានេះ។ ពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង មានជាង ១០ លាននាក់ ដែលក្នុងនោះពលរដ្ឋ ៩.២០៥.៦៧៥ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលគេរំពឹងថានឹងទៅបោះឆ្នោត៕

១
សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមក្បួនឃោសនាគណបក្សខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

២
សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ចូលរួមក្បួនឃោសនាគណបក្សខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៣
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជួបជុំថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំម

៤
លោក សុន ឆ័យ អនុប្រធានប្រធានគណបក្សភ្លើងទៀន និយាយទៅកាន់អ្នកគាំទ្រ និងប្រជាពលរដ្ឋតាមដងផ្លូវ ឲ្យទៅបោះឆ្នោតឲ្យគណបក្សខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៥
លោក ញឹក ប៊ុនឆៃ ប្រធានប្រធានគណបក្សខ្មែររួបរួមជាតិ បង្ហាញមុខឲ្យប្រជាពលរដ្ឋតាមដងផ្លូវ បានឃើញនៅក្នុងក្បួនឃោសនាការបោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៦
លោក សុន ឆ័យ អនុប្រធានប្រធានគណបក្សភ្លើងទៀន និយាយទៅកាន់អ្នកគាំទ្រ និងប្រជាពលរដ្ឋតាមដងផ្លូវ ឲ្យទៅបោះឆ្នោតឲ្យគណបក្សខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៧
ទិដ្ឋភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)