កម្រងរូបភាព៖ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបបានបិទបញ្ចប់ការឃោសនាគោលនយោបាយខ្លួន
នៅក្នុងខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី០៣ ខែមិថុនានេះ គណបក្សប្រជាជនកម្ពុជា បានហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនាខាងមុខ។ ក្បួនឃោសនារបស់គណបក្សកាន់អំណាចក្នុងខេត្តសៀមរាបនេះ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ដោយមានអ្នកគាំទ្រចូលរួមហែយ៉ាងច្រើនកុះករផងដែរ៕

១
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាញញឹម ខណៈពេលចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

២
សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

៣
ទិដ្ឋភាពទូទៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

៤
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ

៥
សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

៦
សកម្មជននិងអ្នកគាំទ្រចូលរួមហែក្បួនចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)