ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា មិន​ទាន់​បង្ហាញ​ជំហរ​ជា​សាធារណៈ​ថា​លោក​នឹង​ទៅ​បោះ​ឆ្នោត ឬ​យ៉ាងណា


រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

លោក កឹម សុខា អតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ មិន​ទាន់​បង្ហាញ​គោល​ជំហរ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​ថា​តើ​លោក​នឹង​ទៅ ឬ​មិន​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃ​អាទិត្យ​នេះ។

មន្រ្តី​ជំនិត​របស់​លោក កឹម សុខា គឺ​លោក​ មុត​ ចន្ថា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក កឹម សុខា នឹង​បង្ហាញ​ការ​សម្រចចិត្ត​របស់​លោក​នៅ​ថ្ងៃ​បោះឆ្នោត។

បើ​តាម​លោក មុត ចន្ថា ​លោក កឹម សុខា​«នឹង​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​សម្រេច​ ស្រប​តាម​ជម្រើស និង​ឆន្ទៈ​របស់​លោក​បាន​យ៉ាង​ត្រឹមត្រូវ»។

លោក​ថ្លែង​ថា៖ «នៅ​ថ្ងៃ​ទី០៥ ខែ​មិថុនា​ [លោក ​កឹម​ សុខា] នឹង​អាច​ស្រាយ​ចម្ងល់​ច្បាស់​អំពី​ការ​ប្រើប្រាស់​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ស្វ័យសម្រេច​របស់​លោក»។​

លោក​ កឹម សុខា​ អាច​ប្រើប្រាស់​សិទ្ធិជា​ប្រជា​ពលរដ្ឋ​ក្នុងការ​ទៅ​បោះ​ឆ្នោតឃុំ​សង្កាត់​ បើ​ទោះ​លោក​នៅ​ជាប់​បម្រាម​នយោបាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទៅ​កាន់ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក កាល​ពី​កន្លង​ទៅ។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០១២ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សម រង្ស៊ី បាន​រួម​គ្នា​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល កាល​ពី​ឆ្នាំ​២០១៧។

គណបក្ស សម រង្ស៊ី បាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើង​ទៀន ហើយ​គណបក្ស​នេះបាន​សម្រេច​ចិត្ត​ចូល​រួម​ប្រកួត​ប្រជែងការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​អាណត្តិ​ទី​៥​នេះ៕

XS
SM
MD
LG