ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ គណ​បក្ស​ភ្លើង​ទៀន​ខេត្ត​​សៀមរាបបាន​បិទ​បញ្ចប់​ការ​ហែក្បួន​ឃោសនា​គោល​នយោបាយ​បក្ស

នៅ​រសៀល​​ថ្ងៃ​សុក្រ ទី ​០៣ ខែ​មិថុនា​នេះ​ គណ​បក្សភ្លើងទៀន​​ខេត្ត​សៀ​មរាប ​បាន​ហែ​ក្បួន​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​គាំទ្ររបស់​ខ្លួន​ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី០៥​ ខែ​មិថុនា​ខាង​មុខនេះ​។ ​ថ្ងៃចុង​ក្រោយ​នៃ​ក្បួន​ឃោសនា​របស់​គណ​បក្ស​ប្រឆាំង​ដែល​ទើបតែ​ចាប់​ផ្តើម​សកម្ម​ភាព​ឡើង​វិញ​បាន​​ប្រមាណ​ ៥ ​ខែ​នេះ បាន​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ខេត្ត​សៀមរាប លោក ​សុខ ​គឹមសេង​ ជាមួយ​​អ្នក​គាំទ្រ​ចូល​រួម​ហែ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។ គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​ជា​មេឃុំ ប្រកួតប្រជែង​ការបោះឆ្នោត​​បាន​ចំនួន​​១.៦២៣ ឃុំសង្កាត់​ក្នុងចំណោម​ឃុំសង្កាត់​សរុប ១.៦៥២​ នៅ​ទូទាំង​ប្រទេស ​ដោយ​ប្រកៀក​ប្រកិតនឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រឹម​តែ​ ២៩ ​ឃុំសង្កាត់​ប៉ុណ្ណោះ៕


XS
SM
MD
LG