ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ឈិត ​សូផាត៖ ការ​បម្រើ​រាស្រ្ត​បាន​ល្អ​នាំ​មក​នូវ​ភាព​ជោគ​ជ័យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សង្កាត់​លេខ​ ១​ ក្រុង​ព្រះ​សី​ហនុ​​ ខេត្ត​ព្រះ​សីហនុ​ មាន​ ១១ ​អាសនៈ​សម្រាប់​ក្រុមប្រឹក្សា​ឃុំសង្កាត់។ សម្រាប់​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី ៥ ​គណបក្ស​នយោបាយ​ចំនួន​ ៦​ បាន​ចូល​រួម​ប្រកួត​ប្រជែង​តំណែង​ជា​ក្រុមប្រឹក្សា​​សង្កាត់​លេខ​១ នេះ។ លទ្ធផល​បឋម​បង្ហាញ​​ថា គណបក្ស​​តែ​ ២ ​ប៉ុណ្ណោះ​បាន​ទទួល​​អាសនៈ​នៅ​ក្នុង​សង្កាត់​នេះ ​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៩ ​អាសនៈ​ និង​គណបក្ស​ភ្លើង​ទៀន​បាន​ ២​ អាសនៈ។ អ្នកស្រី ​ធីតា ​វីន​ បាន​សម្ភាសន៍​​លោក ​ឈិត ​សូផាត ​ដែល​បាន​ជាប់​ឆ្នោត​បន្ត​ជា​ចៅ​សង្កាត់​​លេខ ១​ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះសីហនុ។ លោក ​ឈិត ​សូផាត ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​ជា​លទ្ធផល​មិន​បាន​ទទួល​ជោគ​ជ័យ​ ១០០​ ភាគ​រយ​ក៏​ដោយ​ ​ក៏​នេះ​នៅតែ​ជា​លទ្ធ​ផល​គួរ​ជា​ទី​គាប់​ចិត្ត​ដែរ៕

XS
SM
MD
LG