ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាជន​កម្ពុជា៖ ក្តីសង្ឃឹម​និង​គោលការណ៍​នយោបាយ​បក្ស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណ​បក្ស​តែ​មួយ​គត់​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​គ្រប់​ឃុំ​សង្កាត់​សរុប​ទាំង​អស់ ១.៦៥២ ទូទាំង​ប្រទេស។ គណបក្ស​ប្រជាជន​កម្ពុជា ​ជា​គណបក្ស​កាន់​អំណាច​និង​មាន​ធន​ធាន​ច្រើនដើម្បី​​ឃោសនា​បោះ​ឆ្នោត​ និង​មាន​បទ​ពិសោធន៍​យ៉ាង​ក្រាស់​ក្រែល​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​គ្រប់​អាណត្តិ​ទាំង​អស់​ ទាំង​ថ្នាក់​ជាតិ ​និង​មូលដ្ឋាន។ លោក ​សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​វីអូអេ​ប្រចាំ​រាជធានី​ភ្នំពេញ ​ថា​ ការ​រីក​ចម្រើន​ថ្នាក់​មូល​ដ្ឋាន​គឺ​ជា​បង្អែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

XS
SM
MD
LG