ពលរដ្ឋខ្លះក្នុងទីក្រុងភ្នំពេញនិយាយថា ពួកគេចង់ឱ្យចៅសង្កាត់ ឬក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតកសាងហេដ្ឋារចនាផ្លូវថ្នល់រឹងមំានិងមានប្រឡាយបង្ហូរទឹកដែលអាចឱ្យពួកគេចៀសផុតពីការជន់លិចដោយសារទឹកភ្លៀង និងបញ្ហាៗផ្សេងៗទៀត ពាក់ព័ន្ធសនិ្តសុខ និងសុវត្ថិភាពឃុំសង្កាត់។
អ្នកស្រី ធីតា វីន បានជួបសម្ភាសជាមួយលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅក្នុងអំឡុងពេលកំពុងធ្វើការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន បានប្រាប់វីអូអេតាមប្រព័ន្ធផ្ញើសារតេឡក្រាមថា បើទោះបីទណ្ឌិតអាចដាក់ចេញជាលិខិតចំហជំរុញឱ្យមានការគាំទ្រគណបក្សណាមួយក៏ដោយ សមត្ថកិច្ចពាក់ព័ន្ធនឹងស៊ើបអង្កេតថាតើមានការបំពានច្បាប់ស្តីពីគណបក្សនយោបាយឬទេ។
គណបក្សនយោបាយមួយចំនួនចាប់ផ្តើមហែរក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួន កាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ។
នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតមានគណបក្សមួយចំនួនបានចេញឃោសនា ក្នុងនោះ គឺមានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងប្រទេស និងគណបក្សភ្លើងទៀនជាដើម។
ពលរដ្ឋកម្ពុជានឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យទី ៥ ខែមិថុនា។ នេះគឺជាការបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានជាលើកទី៥ ហើយក៏ជាខួបលើកទី២០នៃការអនុវត្តគោលនយោបាយវិជ្ឈមការនិងប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ។
នៅខែវិច្ឆិកា ឆ្នាំ២០២១ គេឃើញថា សកម្មភាពនយោបាយពហុបក្សហាក់ដូចជាចាប់កំណើតឡើងវិញបន្តិចម្តងៗ នៅពេលដែលគណបក្សភ្លើងទៀនបានប្រកាសធ្វើសកម្មភាពនយោបាយរបស់ខ្លួនសាជាថ្មីក្រោមរចនាសម្ព័ន្ធដឹកនាំថ្មី ដោយគ្មានវត្តមានស្ថាបនិកបក្សពីមុន។
គណបក្សភ្លើងទៀន ដែលដើមឡើយមានឈ្មោះថា«គណបក្សសម រង្ស៊ី» បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ ថានឹងចូលរួមការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននៅដើមខែមិថុនា ខាងមុខ។
ការសម្រេចចិត្តរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលនឹងមិនធ្វើការវាយតម្លៃទៅលើលទ្ធផលនៃដំណើរបោះឆ្នោតនោះ គឺឈរលើសេចក្តីប្រកាសជាសាធារណៈមួយដែលបានពណ៌នាអំពីកម្រិតមិនប្រែប្រួលច្រើននៃ «លក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ ២០២២»។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉េង វីរៈ បានមានប្រសាសន៍ថា ចំពោះការគប់ស្បែកជើងលើលោកនាយករដ្ឋមន្ត្រី និងការឃោសនាបោះឆ្នោតជារឿង២ដាច់ដោយឡែកពីគ្នា ក៏ប៉ុន្តែសំខាន់បំផុត គឺអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលត្រូវធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលឃោសនានិងការបោះឆ្នោត។
នៅក្នុងបទសម្ភាសន៍មួយនៃកម្មវិធី Hello VOA លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា៖ «ការកសាងសង្គមប្រជាធិបតេយ្យ វាមិនងាយស្រួលទេ។ វាតែងជួបប្រទះនូវការលំបាក ហើយវាទាមទារឲ្យយើងប្រឹងប្រែងតស៊ូអត់ធ្មត់ ហើយកុំបោះបង់ក្តីសង្ឃឹម»។
ព័ត៌មានផ្សេងទៀត